ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្ដីកាតុឈឺធ្ងន់នៅពេទ្យវៀតណាម

ភ្នំពេញៈ រូបភាពប៉ុន្មានសន្លឹកនៅលើគណនេយ្យផ្លូវការរបស់អ្នកនាង សុខ ចាន់ធីតា ហៅកាតុ បានបង្ហាញយ៉ាងច្បាស់ថា លោកខ្យងដែលជាតន្ត្រីករ និងជាស្វាមីរបស់អ្នកនាងមានជំងឺធ្ងន់ធ្ងរ និងស្ថិតក្រោមការសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យនៅប្រទេសវៀតណាម។

អ្នកនាងបង្ហោះរូបភាពនៅថែប្ដីនៅក្នុងមន្ទីរពេទ្យ អមដោយពាក្យមួយឃ្លាសរសេរថា«នៅវៀតណាមជូនពរឲ្យឆាប់ជា»។ យ៉ាងណាក៏ដោយគេមិនទាន់ដឹងថាស្វាមីរបស់អ្នកនាងកាតុ មានជំងឺអ្វីនៅឡើយទេ ដោយសារតែស័ព្ទរបស់អ្នកនាង និងស្វាមីនៅមិនទាន់ទាក់ទងបាន។

ប៉ុន្តែអ្នកនាងបានបង្ហោះថា អ្នកនាង និងស្វាមី ស្ថិតនៅមន្ទីរពេទ្យវៀតណាម កាលពីល្ងាចថ្ងៃទី៥ មិថុនា ដែលមានន័យថា អ្នកនាងបានបញ្ជូនស្វាមី ពីប្រទេសកម្ពុជាទៅកាន់មន្ទីរពេទ្យវៀតណាម តាំងពីព្រឹកព្រលឹមក្នុងថ្ងៃដដែល ដែលអាចបណ្ដាលមកពីស្វាមីរបស់អ្នកនាងមានសភាពធ្ងន់ធ្ងរមិនអាចបណ្ដោយឲ្យព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងស្រុកបាន។ អ្នកនាងបានបង្ហាញទឹកមុខក្រៀមក្រំ ដែលស្ដែងយ៉ាងច្បាស់ថា ស្វាមីរបស់អ្នកនាងនៅមិនទាន់ស្រួលនៅឡើយទេ៕

photo_2016-06-05_22-15-34photo_2016-06-05_22-15-39photo_2016-06-05_22-15-43photo_2016-06-05_22-15-46photo_2016-06-05_22-23-38photo_2016-06-05_22-23-44photo_2016-06-05_22-23-48

មតិយោបល់