ភ្នំពេញៈ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧និង០០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនជាតិអូស្ត្រាលី ចំនួន០៣នាក់ ពីកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយយោងតាមបញ្ជាររបស់ អភិបាលខណ្ឌចំការមន ពីបទផឹកស្រាស្រវឹងដោះអាវធ្វើឲ្យបាត់សណ្ដាប់ធ្នាប់។
១.ឈ្មោះ MOCLAIR BLAKE AARON ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិអូស្រ្តាលី កាន់លិខិតឆ្លងដែនលេខPB1244230 ចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩.០៧.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរ។
២.ឈ្មោះ RUDOLF JOSHUA PAUL ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិអូស្រ្តាលី កាន់លិខិតឆ្លងដែនលេខPA3141861 ចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩.០៧.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរ។
៣.ឈ្មោះ DE RITO CHRISTOPHER BASILIO ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិអូស្រ្តាលី កាន់លិខិតឆ្លងដែនលេខPA9721738 ចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩.០៧.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរ។
ជនទាំង០៣នាក់ខាងលើនេះស្នាក់នៅផ្ទះសំណាក់ MADE MONKEY ផ្លូវលេខ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មុនហ្នឹងពួកគេចូលមកប្រទេសកម្ពុជា ពួកគេបានស្នាក់នៅខេត្តភូកេត ប្រទេសថៃ រយៈពេល ១ខែមកហើយ។ មូលហេតុដែលរូបគេដោះអាវដោយសារផឹកស្រាស្រវឹង ពុំបានដឹងថាខុសច្បាប់នៅប្រទេសកម្ពុជា។ ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ នៃស្នងការនគរបាលរាជធានីភ្នំពេញនិង លោកថេង សុថុល អភិបាលខណ្ឌចំការមន បានឲ្យការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើកិច្ចសន្យាអប់រំជនទាំង០៣នាក់ ខាងលើនេះ រាល់ការស្នាក់នៅប្រទេសកម្ពុជា ត្រូវគោរពច្បាប់ និងមិនបង្ករអ្វីដែលច្បាប់ហាមឃាត់៕
មតិយោបល់