ព័ត៌មានជាតិ

រថយន្តធន់ធំបើករអិលធ្លាក់ផ្លូវក្រឡាប់ទាំងថ្ងៃនៅស្រុកព្រៃនប់

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតហេតុកាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី២១ ខែមេសា​ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវសម្តេចសង្ឃ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១-១២ បង្កដោយខ្លួនឯង រថ
យន្ត០១គ្រឿង ម៉ាកUSA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣D-៦១៣២ ដែលមានទិសដៅពីជើង ទៅ ត្បូង អ្នកបើកបរមិនស្គាល់អត្តសញ្ញា
ណ លុះមកដល់ចំណុចកើតហេតុខាងលើ ក្នុងស្ថានភាពផ្លូវសើម រថយន្តបានរអិលមកខាងស្តាំដៃ ធ្លាក់ផ្លូវក្រឡាប់តែម្តង ។
ករណីគ្រោះថ្នាក់ខាងលើ មិនបណ្តាលឲ្យមានមនុស្សរងរបួសទេ។
បច្ចុប្បន្ន វត្ថុតាងរថយន្ត កំពុងស្ទួចចេញពីកន្លែងកើត
ហេតុ ដោយឡែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ក្រោយពេលកើត៕

 

មតិយោបល់