ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ នៅផ្ទះសំណាក់ ហេងហេង

​តាកែវ: កម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន ខុសច្បាប់ នៅវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ ហេងហេង ស្ថិតក្នុងភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ឃាត់ខ្លួនបានជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២នាក់៖ ទី១ឈ្មោះ គួន ភិន ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅភូមិអណ្តូងកៀន ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។ និងទី២ឈ្មោះ គង់ រតនា ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាំងរួមមាន៖ ថ្នាំញៀនចំនួន២កញ្ចប់តូច,ទូរសព្ទដៃNokia ចំនួន២គ្រឿង,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១,ម៉ូតូ១គ្រឿង ម៉ាកFZ ស្លាក់លេខ 1CC- 6525 ពណ៌ក្រហម និង សម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់