ការលក់រថយន្តនាំចូលរបស់ហ្វីលីពីន បានកើនឡើង ១៨ភាគរយ ស្មើនឹង ២.២២៧គ្រឿង នៅក្នុងខែកញ្ញា ឆ្នាំ ២០១៣ ដោយកើនឡើងពី ១.៨៨៧គ្រឿងកាលពីអំឡុងពេលដូចគ្នាឆ្នាំមុន។ នេះបើយោងតាមសមាគមនៃការនាំចូល និងចែកចាយរថយន្តរបស់ហ្វីលីពីន កាលពីថ្ងៃព្រសហ្បតិ៍ ម្សិលមិញ។
ការលក់រថយន្តប្រភេទដឹកអ្នកដំណើរ បានកើនឡើង ៣៩ភាគរយ ស្មើនឹង ១.២៣០គ្រឿង ដោយកើនពី ៨៨២គ្រឿង។
ប្រភពដដែលបានបន្តទៀតថា នៅក្នុងរយៈពេល ៩ខែដំបូងឆ្នាំ ២០១៣ នេះ ហ្វីលីពីនលក់រថយន្តបានសរុបចំនួន ២២.៧៨៥គ្រឿង ដោយកើនឡើងពី ២១.៧៦៣គ្រឿង កាលពីឆ្នាំ ២០១២។
ប្រទេសនេះត្រូវបានគេមើលឃើញថា វិស័យឧស្សាហកម្មរថយន្តនៅតែដំណើរការបានល្អ បើទោះបីជាមានបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេស និងក្រៅក្ដី។
កត្តាដែលជំរុញឲ្យវិស័យឧស្សាហកម្មរថយន្តនៅតែល្អនោះគឺដោយសារតែការវិនិយោគ ការពង្រីកអាជីវកម្ម និងឱកាសការងារកើនឡើងសន្ធឹកសន្ធាប់ ដូច្នេះហើយទើបតម្រូវការរថយន្តនៅតែមាន៕
មតិយោបល់