ភ្នំពេញៈ បុរសម្នាក់ស្រវឹងជោកជាំ បានបើករថយន្តមកបុករះទ្រព្យសម្បត្តិ និងសម្ភារៈប្រជាពលរដ្ឋនៅតាមដងផ្លូវហើយ បន្តទៅបុកចូលផ្ទះអ៊ុតសក់មួយកន្លែងទៅមុខលែងរួច ត្រូវបានប្រជាពលរដ្ឋស្វាគមន៍ម្ចាស់រថយន្តនៅសល់តែដង្ហើមចង្រិត។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវ៣១០ ភូមិគោកឃ្លៀង សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងជោកជាំបើករថយន្តមួយគ្រឿងម៉ាកកាមេរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AN-7195 បានបើកចេញពីផ្ទះរបស់ខ្លួនមិត្តភក្ត្តិ នៅចំណុចភូមិឃុំកើតហេតុខាងលើ ទិសដៅពីលិចទៅកើត ហើយបានបុករះថូផ្កា ពាងដាក់ទឹក ដើមញ មួយដើម ជញ្ជាំងផ្ទះប្រជាពលរដ្ឋ និងរបស់របរសម្ភារៈមួយចំនួនទៀត ហើយរថយន្តមិនទាន់អស់ល្បឿនបានបុកចូលផ្ទះអ៊ុតសក់បណ្តាលឲ្យខូចខាតបន្តិចបន្តួចតែមិនបង្កឲ្យមានអ្នកណារងរបួសឡើយចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។
ភ្លាមនោះប្រជាពលរដ្ឋបាននាំគ្នាផ្អើលយ៉ាងខ្លាំងដោយមានកំហឹងខឹងទៅអ្នកបើកបរផងនោះ ក៏បាននាំគ្នាវាយកម្ទេចកញ្ចក់រថយន្តមុខក្រោយបែកខ្ទេចខ្ទីនិងបានវាយទៅលើម្ចាស់រថយន្តបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុហើយបានហៅរថយន្តស្ទូចៗរថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់