ក្រុម Everton កាន់តែដុនដាបខ្លាំងហើយ បន្ទាប់ពីការប្រកួត៣ប្រកួតកន្លងមក នៅ Europa League មិនទាន់ស្គាល់ពាក្យថាឈ្នះឡើយ ដោយមានត្រឹម ១ពិន្ទុប៉ុណ្ណោះ ក្នុងដៃ។
នេះគឺជា ការចាប់ផ្តើមយ៉ាងអន់បំផុត របស់ក្រុម Everton ដែលមិនធ្លាប់មានឡើយ ក្នុងការបង្ហាញវត្តមាន នៅក្របខ័ណ្ឌ Europa League នាពេលកន្លងមក។ ជាក់ស្តែងណាស់ ក្នុងការបើកទ្វារទទួលក្រុម Lyon យប់មិញនេះ Everton បានបរាជ័យ ក្នុងលទ្ធផល ២-១ ទៀត ដែលកាន់តែធ្វើ ឲ្យក្រុមអង់គ្លេសមួយនេះ ជិតអស់ឱកាសក្នុងការឡើងទៅកាន់វគ្គបន្តហើយ។ ២គ្រាប់របស់ក្រុម Lyon រកបានដោយកីឡាករ Nabil Fekir នៅនាទីទី៦ ដោយការទាត់បាល់ ១១ម៉ែត្រ និងការទាត់បញ្ចូលទីនៅនាទីទី៧៥៖ដោយកីឡាករ Bertrand Traore ខណៈ Everton រកបានត្រឹម១គ្រាប់ប៉ុណ្ណោះតាមរយៈការស៊ុតរបស់កីឡាករ Ashley Williams នៅនាទីទី៦៩ ។
តាមរយៈការប្រកួតនេះ Everton កំពុងឈរបាតតារាង ក្នុងពូលដោយមិនទាន់ឈ្នះការប្រកួតនៅឡើយទេ ដោយស្មើ១ និងចាញ់២ប្រកួត ដែលបង្ហាញឲ្យឃើញថា ជាការចាប់ផ្តើមយ៉ាងអន់បំផុត សម្រាប់ក្រុមដែលចេញពីក្របខ័ណ្ឌ Premier League ។ យ៉ាងណាវិញ Everton នៅមិនទាន់អស់សង្ឃឹមនៅឡើយទេ ព្រោះថា ក្រុមកំពូលតារាង Atalanta មានពិន្ទុ៧ ដាច់ត្រឹម ៦ពិន្ទុ និងក្រុមលេខ២ Lyon មានត្រឹម ៦ពិន្ទុ ខណៈការប្រកួតនៅសល់ ៣ប្រកួតទៀត។ ដូច្នេះហើយ Everton ត្រូវប្រឹងប្រែងយ៉ាងខ្លាំងបន្តទៀត ប្រសិនបើក្រុមជើងខ្លាំងអង់គ្លេសមួយនេះ ចង់ឡើងទៅកាន់វគ្គបន្តទៀតនោះ។
https://www.youtube.com/watch?v=QkEEtWNpr4Q
មតិយោបល់