ប៉ៃលិនៈ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ដោយក្រោម ការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ឯក អ៊ីវ គឹមស៊ាន ស្នងការរង និងជាប្រធានការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ បានចាត់ឲ្យលោកអនុសេនីយ៍ឯក កន សារុន នាយការិយាល័យស្តីទី នៃការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងចុះធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពីបទប្រើអំពើហិង្សា ដោយ ចេតនា ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង៦ និង១៩នាទីល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅចំណុចសួនអាពាហ៍ពិពាហ៍ ស្ថិតក្នុងភូមិវត្ដ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។
ក្រោយពីទទួលបាន ពាក្យបណ្ដឹងឈ្មោះ ហេង ចាន់ធី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅភូមិវត្ដ សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ជាអាព្យាបាលរបស់ជនរងគ្រោះឈ្មោះ ហូម ភូ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកន្ទឺពីរ ឃុំកន្ទឺពីរ ស្រុកបាណន់ ខេត្តបាត់ដំបង បណ្ដាលឲ្យរងរបួសធ្ងន់ចំក្បាល និងប្រអប់ដៃធ្ងន់ធ្ងរ។
ជនសង្ស័យទាំងនោះ មានឈ្មោះទី១ឈ្មោះ វុធ ដេវិត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន,ទី២ឈ្មោះ ជួន វាសនា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ,ទី៣ឈ្មោះ ឃឿន ឃុយ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ,៤ឈ្មោះ វណ្ណា ពិសិដ្ឋ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ,ទី៥ឈ្មោះ សាក់ គ្រីមស៊ាង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ទី៦ឈ្មោះ គូរ ពិឈីត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ,ទី៧ឈ្មោះ វាសនា ស៊ីវ៉ាន់ថា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន,ទី៨ឈ្មោះ លី យូហុង ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ,ទី៩ឈ្មោះ ឈិន ឡាយ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងទី១០ឈ្មោះ សោម បូរា អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់ភូមិអូច្រាលើ សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ។
ចំណែកជនដៃដល់ឈ្មោះ ឡាប សាល ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅខេត្តបាត់ដំបង បានរត់គេចខ្លួនបាត់ក្រោយបង្កហេតុ បច្ចុប្បន្នករណីខាងលើនេះសមត្ថកិច្ចជំនាញកំពុងចាត់ការទៅតាមនិតិវិធីប្បាប់៕
មតិយោបល់