ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ឆក់កាបូប ៣នាក់ប្ដីប្រពន្ធ និងកូន ទើបចេញពីហូបមីហឹរ បណ្ដាលឲ្យដួល នៅខណ្ឌ៧មករា

ភ្នំពេញ: នៅវេលាម៉ោង ៩និង៣៥នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម ខាងលិចស្តុបណានជីង សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីចោរឆក់កាបូប ៣នាក់ប្ដីប្រពន្ធ និងកូន តែមិនបានសម្រេច។

ជនរងគ្រោះឈ្មោះ គឹម យ៉ាត់ ភេទប្រុស អាយុ ៤១ឆ្នាំ (ប្ដី) មុខរបរធ្វើការនៅកុងស៊ីកាប់ជ្រូក ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ប្រពន្ធឈ្មោះញ៉ឹក ម៉ាម់ ភេទស្រីអាយុ ២៨ឆ្នាំមុខរបររោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតភូមិឃុំជាមួយគ្នា។ បើកបរម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1FW-7944។

ជនសង្ស័យ ២នាក់ មិនស្គាល់អត្តសញ្ញាណ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះទាំង ៣នាក់ ប្ដីប្រពន្ធ និងកូន ចេញពីកន្លែងហូបមីហឹរ រួចធ្វើដំណើរតាមបណ្ដោយផ្លូវកើតហេតុខាងលើ ពីកើតទៅលិច ស្រាប់តែមានជនសង្ស័យ ២នាក់ បើកបរម៉ូតូម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ មួយគ្រឿង មិនចាំផ្លាកលេខ បើកមកពីក្រោយ ធ្វើសកម្មភាពឆក់តែម្ដង តែត្រូវជនរងគ្រោះចាប់ទាញមកវិញ បង្កឲ្យដួលទាំងសងខាង ភ្លាមៗជនសង្ស័យលើកម៉ូតូយ៉ាងលឿន រួចេជិះគេចខ្លួនបាត់។

សូមបញ្ជាក់៖ ករណីនេះ ក្រោយពីកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់មិត្តភាព៕

មតិយោបល់