ព័ត៌មានជាតិ

យុវជនម្នាក់បាត់បង់ជីវិត នៅក្នុងរោងចក្រលាយបេតុង អេស៊ា

​ភ្នំពេញៈ យុវជនម្នាក់បានបាត់បង់ជីវិតនៅក្នុងរោងចក្រលាយបេតុងយីហោរោងចក្រលាយបេតុង អេស៊ា ស្ថិតតាមបណ្តោយផ្លូវបេតុងក្រុម ភូមិខ១សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។

ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ ភាព ប៊ុនហៀង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងភូមិ៤មុខ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះ ស៊ុ ភារំ ជាកសិករ អាយុ២៨ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា បានអះអាងថា ជាបងជីដូនមួយរបស់សពជនរងគ្រោះបានឲ្យដឹងថា ប្អូនគាត់បានស្លាប់នៅក្នុងរោចក្រខាងលើហើយគាត់បានដឹងដំណឹងនេះតាមរយៈកម្មករដែលធ្វើការនៅក្នុងរោងចក្រនេះខលប្រាប់ហើយគាត់ក៏បានមកដលមកន្លែងកើតហេតុឃើញសពមានសភាពទន់ល្មើយមួយកំណាត់ខ្លួននៅក្នុងទីតាំងខាងលើ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងបុរសម្នាក់អង្គុយនៅលើម៉ូទ័រលាយខ្សាច់ក្រួសថ្មស្រាប់តែមានបុរសម្នាក់ផ្សេងទៀតកាចបារ៉ែតភ្លើងបណ្តាលឲ្យម៉ូទ័រវិលរអិលធ្លាក់ចូលម៉ាស៊ីនលាយបេតុងស្លាប់ម្នាក់ភ្លាមៗនិងម្នាក់ទៀតមិនមានរបួសនោះទេគេចខ្លួនទាន់។

ក្រោយពេលកើតហេតុភ្លាមអ្នកកាច់បារ៉ែតនោះត្រូវបាសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនហើយបានទាក់ទល់ងសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច័យសពរួចប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់