ព័ត៌មានជាតិ

គិតខ្លីណាស់! គ្រាន់តែនោមមិនចេញ២ថ្ងៃសោះ បែរជាចងកសម្លាប់ខ្លួន

កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញបុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅក្នុងផ្ទះរបស់ខ្លួន។
ករណីនេះកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៧ នៅស្ថិតនៅភូមិកូនជ្រែ ឃុះព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ ង៉ែត សំរេច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅកើតហេតុខាងលើ។

តាមប្រភពព័ត៌ពីប្អូនជីដូនមួយឈ្មោះ ង៉ែត មឿន ភេទប្រុស អាយុ២២ឆ្នាំ បានឲ្យដឹងថា បានប្រទះឃើញជនរងគ្រោះចងកនឹងរនងផ្ទះ ស្លាប់បាត់បង់ជីវិតហើយភ្លាមៗនោះ ឈ្មោះង៉ែត មឿន ក៏ស្រែកហៅឪពុកនឹងបងប្អូនឲ្យមកមើល រួចហើយបានធ្វើការរាយការណ៍ប្រាប់សមត្ថកិច្ច។

ប្រភពដដែលបានបញ្ជាក់ថា ជនរងគ្រោះមុនចងក រយៈពេល២ថ្ងៃ បានធ្លាប់ត្អូញថាមានជំងឺនោមមិនចេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចកម្លាំងជំនាញស្រុកស្អាង ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ ពេទ្យ មេភូមិបានធ្វើការ ពិនិត្យសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ក្រោយពិនិត្យរួចសាកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់