អាហ្វហ្គានីស្ថានៈ អ្នកនាំពាក្យយោធាក្នុងប្រទេស នៅថ្ងៃសុក្រនេះ បាននិយាយថា ក្រុមសកម្មប្រយុទ្ធតាលីបង់រហូតដល់ ៣៤ នាក់ ក្នុងនោះរួមទាំងមានមេបញ្ជាការក្រុម២នាក់ ត្រូវបានសម្លាប់ និង ១៣ នាក់ទៀតបានរងរបួស បន្ទាប់ពីការប៉ះង្គិចគ្នា នៅខេត្ត Ghazni ភាគខាងកើតអាហ្វហ្គានីស្ថាន ក្នុងរយៈពេលពីរថ្ងៃកន្លងមក។ នេះបើយោងតាមសារព័ត៌មានចិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។
ការប៉ះទង្គិចគ្នានេះ បានបន្តកើតទ្បើង ចំពេលមានការប៉ុនប៉ងរបស់ពួកតាលីបង់ ដើម្បីវាយលុកស្រុក Andar ដែលជាយុទ្ធសាស្ត្រដ៏សំខាន់របស់កងទ័ពរដ្ឋាភិបាល នៅក្នុងខេត្តនោះ។
យោងតាមអង្គភាពកងកម្លាំងពិសេស លោក Mohammad Hanif Rezai បានឲ្យដឹងថា ប្រតិបត្តិការប្រឆាំងនឹងទីតាំងពួកឧទ្ទាមតាលីបង់ នៅក្នុងស្រុក Andar កាលពីយប់ថ្ងៃសុក្រ រហូតមកទល់ពេលនេះ មិនត្រឹមតែសម្លាប់ក្រុមនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ខំឲ្យពួកគេរត់ភៀសខ្លួនទៀតផង។
សូមជំរាបថា ពាក់នឹងរបាយការណ៍អំពីការស្លាប់ និងរងរបួសរបស់កងកម្លាំងទាហាន នៅក្នុងប្រតិបត្តិការនោះ មិនត្រូវបានទម្លាយឲ្យដឹងនោះទេ៕
មតិយោបល់