ព័ត៌មានជាតិ

ឃាតកដែលអារ.ក សង្សារខ្លួនឯង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ!

​ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍ វែកមុខជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពចាប់សង្សារខ្លួនឯងអារ.ក កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលជាន់ទី១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រហូតមកដល់ថ្ងៃទី២០ ខែតុលាឆ្នាំ២០១៧នេះ បានឃាត់ខ្លួនបានកាលពីវេលាម៉ោង៤និង៣៥នាទី ស្ថិតនៅផ្លូវបេតុង ម្តុំផ្សារបឹងឈូក ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ឈុំ ដានី ភេទប្រុស អា២៨ឆ្នាំ មុខរបរជាងជួសជុលទូរសព្ទ ក្រោយពីបានធ្វើសកម្មភាពចាប់អារ.ក សង្សាររួចបានរត់គេចខ្លួនទៅរស់នៅកន្លែងឃាត់ខ្លួនបានខាងលើ។

នារីរងគ្រោះមានឈ្មោះ កែវ ស្រីណាក់ អាយុ២០ឆ្នាំ ស្នាក់ នៅបន្ទប់ផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ មានស្រុកកំណើតនៅឃុំភ្ញៀស ស្រុកព្រៃប្បាសខេត្តតាកែវ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុម៉ោងប្រហែលជា ១១និង៣០នាទីយប់គេលឺសំឡេងឈ្លោះប្រកែកគ្នានិងលឺនារី រងគ្រោះស្រែកអោយគេជួយភ្លាមៗនោះអ្នកនៅក្បែខាងបានដើរមើលតែត្រូវជនសង្ស័យដែលជាប្រុសស្នេហ៍ស្រែកថាកុំចេះរឿងគ្រួសារគេរួចក៏បាត់មាត់មួយសន្ទុះស្រាប់តែលឺស្រែកអោយជួយម្ដងទៀតពេលនោះគេឃើញនារីរងគ្រោះចេញមកក្រៅបន្ទប់ឈាមស្រោចខ្លួនភ្លាមៗគេក្រឡេកឃើញជនសង្ស័យដែលជាប្រុសស្នេហ៍រត់ចុះក្រោមពេលនោះប្រជាពលរដ្ឋនៅក្បែខាងនាំគ្នាជួយដេញតាមចាប់ដែរតែរត់មិនទាន់ជនសង្ស័យក៏រត់គេចខ្លួន បាត់ស្រមោល ចំណែកនារីរងគ្រោះត្រូវបានអ្នកជិតខាងជួយដឹកតាមម៉ូតូយកទៅពេទ្យលោកសង្ឃដើម្បីអោយពេទ្យជួយសង្គ្រោះ។

ជនសង្ស័យខាងលើបានសាភាពថាខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិទតាំងតោ២យកទៅអារ.ក សង្សារខ្លួនពិតមែនហើយក៏បានរត់គេចខ្លួន។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិកាដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមផ្លូវច្បាប់៕

https://youtu.be/nE1INWeY5Yc

មតិយោបល់