ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចរថយន្ត ចំនួន៣ករណី!

​ភ្នំពេញ: កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនសង្ស័យចំនួន២នាក់ ដែលបានធ្វើសកម្មភាពលួចរថយន្ត ចំនួន៣ករណី ៖ ករណីទី១ អំពើលួច (រថយន្តមួយគ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ2AP-7482 កាលពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៣ទៀបភ្លឺ នៅចំណុច មុខផ្ទះលេខ៧ ផ្លូវ៥១៤ ក្រុម៥២ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ អ៊ឹង វេង ភេទប្រុស អាយុ ៧២ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ៧ ផ្លូវ៥១៤ ក្រុម៥២ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ករណីទី២- អំពើលួច (រថយន្តមួយគ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ2AL-6406 កាលពីថ្ងៃទី០៩-០២-២០១៨ វេលាម៉ោងប្រហែល៣ទៀបភ្លឺ នៅចំណុច មុខផ្ទះលេខ១៥M ផ្លូវបេតុង ក្រុម២ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ម៉ី ចរិយា ភេទប្រុស អាយុ ៤៩ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ១៥M ផ្លូវបេតុង ក្រុម២ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ នគរបាល។

ករណីទី៣- អំពើលួច (រថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ2AB-9923 កាលពីថ្ងៃទី ២៣-០១-២០១៨ វេលាម៉ោងប្រហែល ១២និង៤៨នាទី នៅចំណុច មុខផ្ទះលេខ១០បូរីពិភពថ្មី ផ្លូវលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ យូ ហេងណារ៉ុង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ១០ បុរីពិភពថ្មី ផ្លូវលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ លក់ទូរសព្ទ។

ជនសង្ស័យឃាត់ខ្លួនបាន ១-ឈ្មោះ សៅ វាសនា ហៅស្នា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ឃាត់ខ្លួនថ្ងៃទី ០៧-០៣-២០១៨ វេលាម៉ោង ១៧និង៥០នាទី កម្លាំងការិយាល័យ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួននៅចំណុចសួនកុមារមុខសាលាខេត្តកំពង់ឆ្នាំ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
និងទី២-ឈ្មោះ វង់ សារ៉ាវុធ ហៅម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើករថយន្តដឹកដី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកាត់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឃាត់ខ្លួនថ្ងៃទី០៩-០៣-២០១៨ វេលាម៉ោង១រសៀល កម្លាំងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួននៅចំណុផ្ទះគ្មានលេខ ផ្លូវលំ ភូមិ កាត់ភ្លុក សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងនោះវត្ថុតាងចាប់យក រថយន្តមួយគ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ2AP-7482 ជារបស់ជនរងគ្រោះឈ្មោះ អ៊ឹង វេង ភេទប្រុស អាយុ៧២ឆ្នាំ។
ខ្សែគ្រឿងភ្លើងរថយន្ត,រូបថត,ឯកសារទិញ-លក់រថយន្ត,សោសម្រាប់ដោះគ្រឿងបន្លាស់រថយន្ត,សោរាងអក្សT កន្ទុយអន្ទុង ចំនួន៥ដើម,ដង្កាប់ ចំនួន៤,ទួណឺវីសចំនួន២,ញញួរចំនួន១,សោខ្សៀចំនួន៣,បំពង់ទីប ចំនួន៣,សោចិញ្ចៀនចំនួន១២គ្រាប់,ដែកស្រួចកន្ទុយអន្ទុងចំនួន១,ប្រាក់ដុល្លារចំនួន១៤,៧០០ដុល្លារ(មួយម៉ឺនបួនពាន់ប្រាំពីររយដុល្លារអាមេរិក),ម៉ូតូមួយគ្រឿងម៉ាក ហុងដា ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GJ-8496 និងរថយន្ត មួយគ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ2AK-6808។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ខាងលើបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕

មតិយោបល់