ព័ត៌មានជាតិ

បែនដឹកដីបើកបុកម៉ូតូឡេត ពីក្រោយបណ្តាលអោយនារីម្នាក់របួសធ្ងន់

​ភ្នំពេញ: នារីវ័យជាង២០ឆ្នាំម្នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកយុវជនម្នាក់ទៀតរបួសស្រាល ខណ:ជិះម៉ូតូឌុបគ្នាហើយត្រូវបានរថយន្តដឹកដីបើកមកបុកពីក្រោយពេញទំហឹងនិងកិន កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២១ខែតុលាឆ្នាំ២០១៧ នៅតាមបបណ្តោយផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ហេង រចនា ភេទស្រី អាយុជាង២១ឆ្នាំ ស្នាក់នៅទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីម្នាក់ជិះម៉ូតូម៉ាកNex ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1CF- 6852 និងមានយុវជនម្នាក់រួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយ ដឹកដីមួយគ្រឿង ពាក់ស្លាកលេខ ចង្កូតស្តាំPP 2522 ធ្វើដំណើរស្របទិសគ្នាមកពីក្រោយហើយបានជ្រុលបុកម៉ូតូពេញទំហឹងថែមទាំងកិន បណ្តាលឲ្យនារីអ្នកជិះម៉ូតូរងរបួសត្រង់ជើងខាងឆ្វេងចំណែកយុវជនអង្គុយខាងក្រោយរបួសស្រាល។

ក្រោយកើតហេតុជនរងត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់។ ក្រោយមកសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំការដោះស្រាយបន្ត៕

//youtu.be/T9Ff1UNgxgw

មតិយោបល់