ព័ត៌មានជាតិ

Update៖ រថយន្តរ៉េហ្វ័រជាប់ហ្គែរ ហោះទៅបុកចូលផ្ទះជាងកាត់សក់ ធ្លាយធុងសាំងពេញផ្លូវ

ភ្នំពេញ:ផ្ទះជាងកាត់សក់ម្នាក់ ត្រូវបានរថយន្តបុកចូល បណ្តាលឲ្យខូចខាតបាក់បែងបែកទ្រព្យសម្បត្តិមួយចំនួននិងម៉ូតូឌ្រីមសង់០១៧ ពណ៌ទឹកមាស តែមិនមានអ្នករងរបួសឡើយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល កាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ៥និងលេខ៦ ផ្លូវ៣២៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាករ៉េហ្វ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម 2A-6681 បើកចេញពីផ្ទះជួលលេខ៥ ផ្លូវ៣២៦ ក៏ជាប់ហ្គែរហោះទៅបុកចូលផ្ទះជាងកាត់សក់ដែលនៅទល់មុខគ្នា បណ្តាលឲ្យបាក់បែកខូចខាតទ្រព្យសម្បត្តិមួយចំនួនរួមទាំងម៉ូតូឌ្រីមសង់សេ១២៥ ស៊េរី០១៧ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GC-0366 បាក់កាត់តាប៊ូកង់មុខនិងវៀចក។ ចំណែកឯរថយន្តរ៉េហ្វ័រ ធ្លាយធុងសាំងពេញផ្លូវ បាក់កញ្ចក់មើលផ្លូវខាងស្តាំ និងផ្នែកខាងមុខផងដែរ។ ប្រជាពលរដ្ឋបាននិយាយថាសំណាងល្អ ផ្លូវ៣២៦ ជាកន្លែងលក់ចេក រាល់ថ្ងៃមានកម្មករអូសរទេះ រ៉ឺម៉កដឹក និងរថយន្តឆ្លងកាត់ ដែលពេលកើតហេតុមិនមានអ្នកឆ្លងកាត់ មិនបណ្តាលរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។

ក្រោយពីកើតហេតុ សមត្ថកិច្ចនរគបាលចរាចរណ៍មូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែង ដោយភាគីម្ចាស់រថយន្តបង្ក ទទួលខុសត្រូវ ធ្វើការជួសជុលផ្ទះសម្បែងម៉ូតូជូនជនរងគ្រោះដើម្បីបញ្ចប់រឿងតែម្តង៕

//youtu.be/kbVpdfqt93Y

មតិយោបល់