ខ្សែប្រយុទ្ធស្លាបហូរឡង់ Arjen Rubben បានសម្រេចចិត្តយ៉ាងច្បាស់ហើយថា រូបគេនឹងមិនបន្តកុងត្រាថ្មីជាមួយក្រុម Bayern Munich ទៀតឡើយ ខណៈកុងត្រារបស់កីឡាករហូរឡង់រូបនេះ នឹងអស់សុពលភាព នៅឆ្នាំក្រោយនេះ។
បើតាមការឲ្យដឹងពី Sky Sports បានឲ្យដឹងថា ខ្សែប្រយុទ្ធស្លាប់ហូរឡង់វ័យ៣៣ឆ្នាំ Arjen Rubben នឹងចូលនិវត្តន៍ហើយក្រោយពីកុងត្រារបស់កីឡាកររូបនេះ ត្រូវបានបញ្ចប់នៅឆ្នាំក្រោយនេះ។ អតីតកីឡាកររបស់ក្រុម តោខៀវ Chelsea និងស្តេចស Real Madrid រូបនេះ បាននឿយណាយពីវិស័យបាល់ទាត់ហើយ ដែលរូបគេចង់សម្រាកម្តង ដើម្បីទុកឱកាសឲ្យយុវជនជំនាន់ក្រោយលេងម្តង។ ម្យ៉ាងវិញទៀតនោះ Rubben បានសោកស្តាយយ៉ាងខ្លាំង ដែលមិនអាចជួយក្រុមជម្រើសជាតិហូរឡង់ ឲ្យឡើងទៅកាន់វគ្គចែកពូល World Cup ២០១៨ បាន ដែលនេះគឺជារឿងដ៍ឈឺចាប់បំផុតដែលរូបគេមិនអាចនាំក្រុមជម្រើសជាតិលេងក្នុងព្រឹត្តិការណ៍ដ៍សំខាន់ក្នុងឱកាសចុងក្រោយរបស់គេ។
យ៉ាងណាវិញនោះ Bayern Munich មានបំណងចង់បន្តកុងត្រាថ្មី ១ឆ្នាំទៀត ជាមួយ Rubben តែកីឡាកររូបនេះ បានប្រាប់ Sky Sports ថា រូបគេសម្រាកហើយ នឹងមិនបន្តលេងបាល់ទាត់ទៀតឡើយ ព្រោះថាទម្រាំដល់ឆ្នាំក្រោយ រូបគេមានវ័យ ៣៤ឆ្នាំហើយ ល្មមដល់ពេលដែលរូបគេត្រូវចាកចេញពីពិភពដ៍ល្បីល្បាញនេះហើយ។ មិនត្រឹមតែក្លិប Bayern Munich ទេដែលចង់បាន Rubben សូម្បីតែក្លិបនៅចិន និងនៅហូរឡង់ ក៍ចង់បានកីឡាករវ័យចំណាស់រូបនេះដែរ តែ Rubben បានបដិសេធ មិនទៅលេងទាំងអស់។
ដូច្នេះហើយ អ្នកគាំទ្របាល់ទាត់ទាំងអស់នឹងលែងបានឃើញវត្តមានតារាដ៍ឆ្នើម Arjen Rubben នៅឆ្នាំក្រោយនេះហើយ ក្រោយពីកីឡាកររូបនេះ សម្រេចចិត្តចូលនិវត្តន៍ ពីវិស័យបាល់ទាត់។
មតិយោបល់