ព្រះសីហនុៈ នៅវេលាម៉ោង០៧ និង១០នាទីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចរោងចក្រផលិតឥដ្ឋ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីបាក់រលំរបង កើតឡើងក្រោយពីមានធ្លាក់ខ្លាំង បណ្តាលឲ្យសង្កត់លើបុរសជនជាតិចិនម្នាក់ ស្លាប់នៅនឹងកន្លែង។
ជនរងគ្រោះឈ្មោះ ឆៃ គ័រឈីង ភេទ ប្រុស អាយុ៤៥ឆ្នាំ មុខរបរមេការ ស្នាក់នៅកន្លែងកើតហេតុ។
បច្ចុប្បន្នសាកសព ត្រូវបានបញ្ជូនទៅរក្សាទុកមន្ទីររពេទ្យបង្អែកខេត្តព្រះសីហនុ៕
មតិយោបល់