ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បង្កឡើងដោយម៉ូតូម៉ាក អ៊ែផល្លេតបុកបុរសម្នាក់ដើរឆ្លងផ្លូវ បណ្ដាលឲ្យបាក់ជើងខ្ទេចម្ខាងរងរបួសធ្ងន់ កាលពីវេលាម៉ោង០៨និង៣០នាទីថ្ងៃទី០៥ មិថុនា ២០១៦។
ហេតុការណ៍នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចមុខរោងចក្រញូវស្តារ ភូមិ១ សង្កាត់លេខ១ ខេត្ត-ក្រុងព្រះសីហនុ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា គេឃើញបុរស០៣នាក់បានដើរឆ្លងផ្លូវ ត្រង់ចំណុចកើតហេតុខាងលើ បុរស២នាក់បានដើរផុត សល់ជនរងគ្រោះដើរតាមក្រោយ ភ្លាមៗនោះមានម៉ូតូមួយគ្រឿងខាងលើបើកបរមកដល់កន្លែងកើតហេតុបុកទៅលើជនរងគ្រោះតែម្ដង ហើយបានបន្តអូសប្រហែលជាជាង២០ម៉ែត្រទើបអស់ល្បឿន។
ចំណែកជនបង្ករបួសស្រាល ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅនិងកន្លែង យកទៅសួរនាំ៕
មតិយោបល់