ព័ត៌មានជាតិ

ម៉ូតូនិងម៉ូតបុកគ្នា ខណៈបត់ឆ្លងផ្លូវ បង្កឲ្យ របួសធ្ងន់-ស្រាល៤នាក់

ភ្នំពេញៈ យ៉ាងហោចណាស់មានបុរស២នាក់ និងនារី២នាក់ បានរងរបួសធ្ងន់និងស្រាល ដោយសារតែពួកគាត់បើកម៉ូតូបុកគ្នាពេញទំហឹង កាលពីវេលាម៉ោងពីវេលា​ម៉ោង​២២និង៣០នាទីយប់ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ​២០១៦​ នៅចំណុចផ្លូវលេខ១០៦​ កែងមហាវិថីព្រះនរោតម្ដ​ ស្ថិតក្នុងសង្កាត់​វត្តភ្នំ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។ ​

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ និងនារីម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1FF-8828 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោតម្ដទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាក Click​ ពណ៌ស លាយក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​1FO 9222 ជិះដោយបុរសនិងនារីម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយបានបត់ឆ្វេងឆ្លងផ្លូវក៏ជ្រុលបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់៣នាក់ និងស្រាលម្នាក់ ចំណែកម៉ូតូទាំងពីរគ្រឿងរងការខូចខាតទាំងសងខាង។ ​

ប្រភពព័ត៌មានបានបន្តទៀតថា ក្រោយកើតហេតុអ្នករងបួសធ្ងន់ទាំង៣នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ រីឯម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌដូនពេញដើម្បីរង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយគ្នានាពេលក្រោយទៀត៕

photo_2016-06-06_07-19-07photo_2016-06-06_07-19-06photo_2016-06-06_07-19-06 (2)photo_2016-06-06_07-19-05photo_2016-06-06_07-19-04photo_2016-06-06_07-19-03photo_2016-06-06_07-19-01

មតិយោបល់