ព័ត៌មានជាតិ

ទីតាំង​ផលិត​ទូក​បា​ឡាជ័រ HCM មានម្ចាស់ជាជនជាតិវៀតណាម​បង្ហូរ​កាកសំណល់​ចូល​ទឹក​ទន្លេសាបបង្កការប៉ះពាល់ជីវិតបច្ចា​ ​នៅតែផ្គើនអាជ្ញាធរ​ខេត្តកំពង់ឆ្នាំង

ករណី ក្រុមហ៊ុន​ផលិត​ទូក​បា​ឡា​ជ័រ ឬ​ស្មាច់ HCM នៅតែបន្តសកម្មភាព​ផ្គើនដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង ដោយបង្ហូរ ​​កាក់សំណល់ បំពុល​ចូលទៅក្នុងទឹក តាំងពីថ្ងៃចូលឆ្នាំចិន – វៀតណាម ខែ មករា ឆ្នាំ ២០១៤ ដល់ពេលឥឡូវ ។​
ម្ចាស់ទូក ផលិតទូក ​បា​ឡាជ័រ HCM ​ឈ្មោះ ទៀក ធី​ហៀ​ង ភេទ​ស្រី បច្ចុប្បន្ន ស្ថិត​នៅ​ចំណុច​អន្លង់​ជំរៅ ជា​ចំណុច​បំពង់ក ដែល​ហៅថា​តំបន់​ក​-​ដប ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ។​

មន្ត្រីជំនាញផ្នែកជលផលម្នាក់មិនបញ្ចេញឈ្មោះ​ បានអះអាងថា នៅចំណុច​ខាងលើ គឺជាចំណុចដែលត្រីធ្វើចរាចារណ៍ ពីបឹងទន្លេសាប ទៅកាន់ ទន្លេមេគង្គ និង​ពីទន្លេមេគង្គ មក​ទន្លេសាបវិញ ដែលវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជម្រកពង កូនរបស់ត្រី ដែលប្រឈមនឹងការការបាត់បង់កំណើនត្រី ខណៈដែល សកម្មភាពបង្ហូរទឹកបំពុល ដែលជាកាកសំណល់ផលិតទូកជ័រ បាឡា HCM នៅតែបន្ត​។

តំបន់ខាងលើ ជា​ជម្រៅ ចំណុចបំពង់ក ដែលត្រីត្រូវការប្រមូលផ្តុំពង កូន ហើយករណីខាងលើបន្ត នឹង​ធ្វើ​ឲ្យត្រី​បាត់បង់ ដោយសារតែ​មិនអាចស៊ូទ្រាំនឹងសារធាតុបំពុល ដែល​ ផ្គើនពីម្ចាស់ផលិតទូក ​បា​ឡាជ័រ HCM ។
កន្លងមក ឯកឧត្តម​បណ្ឌិត ណៅ ធួ​ក ក៏បាន​ប្រាប់ដល់ម្ចាស់ផលិតនោះ ឲ្យមករកកន្លែងផលិតលើគោក​ ​តាម​​ស្តង់ដាត្រឹមត្រូវ តែ​ម្ចាស់ផលិត ទូកនោះ មិនធ្វើតាមឡើយ ដោយប្តូរទីតាំងផលិត ពីខេត្ត កំពង់ធំ មកកាន់ខេត្តកំពង់ឆ្នាំងវិញ ។​
សូមបញ្ជាក់ផងដែរថា សកម្មភាពផលិតទូកនេះ ត្រូវបានដេញពី ខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ហើយ​ក៏ងាកមក​​ខេត្តកំពង់ឆ្នាំវិញ ខណៈ​ប្រជាជន​នៅខេត្តកំពង់ធំមិនស្វាគមន៍ និងមក​​ចតចាំទីតាំង​ខាងលើតែម្តង ៕​

31

មតិយោបល់