ភ្នំពេញៈ ស្ត្រីវ័យក្មេងម្នាក់ បានចងកធ្វើអត្តឃាតសម្លាប់ខ្លួន នៅក្នុងបន្ទប់ដេករបស់ខ្លួន ទំនងជាដោយសារតែនាងមានវិបត្តិ ក្នុងគ្រួសារធ្ងន់ធ្ងរ មិនមានដំណោះស្រាយ ក្រោយពីរូបនាង បានធ្វើការលែងលះប្តី ទើបតែបានរយៈពេលកន្លះឆ្នាំ មកនោះ។
ហេតុការបង្កការរភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ១៥នាទីល្ងាច ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ ១០ ផ្លូវលេខ M14 ក្នុងបុរីប៉េងហួត ដែលមានទីតាំងស្ថិតនៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់ បានប្រាប់ឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ វ៉ា នួនសុភា អាយុ ២៩ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ មុនពេលកើតហេតុ ដោយបាត់មិនបានឃើញស្ត្រី ជាជនរងគ្រោះចេញពីក្នុងបន្ទប់មកខាងក្រៅ ដូចសព្វមួយដងនោះ ទើបមានការសង្ស័យ ស្រ្តីជាអ្នកបម្រើក្នុងផ្ទះម្នាក់ ក៏បានបើកទ្វារចូលទៅមើល ក៏ស្រាប់តែប្រទះឃើញនាងចងកសម្លាប់ខ្លួន នៅនឹងចម្រឹងបង្អួចស្លាប់បាត់ទៅហើយ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតចខាង ហើយបាន រាយការណ៍ទៅប្រាប់កម្លាំងមានសមត្ថកិច្ចផងដែរ។
ពាក់ព័ន្ធទៅនឹងករណីនេះដែរ ត្រូវបានគេសន្និដ្ឋានថា អាចបណ្តាលមកពីនាងមានវិបត្តិក្នុងគ្រួសារធ្ងន់ធ្ងរ និងមិនមានដំណោះស្រាយ ទើបបានជានាងដាច់ចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួនបែបនេះ ខណៈរូបនាងក៏ទើបតែធ្វើការលែងលះ ជាមួយនិងប្តីបានរយៈពេលកន្លះឆ្នាំ ដោយបន្សល់ទុកនូវកូនស្សីម្នាក់ផងដែរ។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន និងជំនាញក៏បានចុះទៅដល់ផ្ទះកើតហេតុខាងលើ បានបញ្ជាក់ថា រូបនាងពិតជាបានស្លាប់ដោយសារតែការចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន ទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
មតិយោបល់