ស្វាយរៀងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តស្វាយរៀង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះអង្កេតទីផ្សារ នៅផ្សារវាលយន្ត ស្ថិតក្នុងស្រុកស្វាយរៀង ខេត្តស្វាយរៀង ។
ជាលទ្ធផលមន្ត្រីជំនាញបានដកហូតទំនិញហូសកាលបរិច្ឆេទ និងខូចគុណភាពមានដូចជា ប្រហិតត្រីចំនួន ១១គីឡូក្រាម តៅហ៊ូចំនួន ៨.៧០គីឡូក្រាម យីហ៊ឺ និងបង្គា ចំនួន ១គីឡូក្រាម យកមករក្សាទុកដើម្បីធ្វើការដុតកំទេចចោលនៅពេលក្រោយ ៕
មតិយោបល់