ព័ត៌មានជាតិ

ក្រុម​អ៊ិស្លាម ISIL គម្រាម​វាយប្រហារ​គ្រប់គ្រង​តំបន់​ស៊ីន​ជាំ​ង ប្រទេស​ចិន​​​​

​ក្រុម​អ៊ិស្លាម​ដែល​កំពុង​តែ​គ្រប់គ្រង​តំបន់​មួយចំនួន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក​ដែល​ហៅ​កាត់​ថា​ISIL​បាន​ឡើង​គម្រោង​ពង្រីក​ការធ្វើ​សង្គ្រាម​អទិទេព​របស់​ខ្លួន​ទៅ​លើ​តំបន់​ស៊ីន​ជាំ​ង​ប្រទេស​ចិន បង្ករ​ឲ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​អំពើហឹង្សា ដែល​កាន់តែ​កើនឡើង​ខ្ព​សើ​នៅ​ទីនោះ​ស្រាប់​ហើយ​។ បច្ចុប្បន្ន​ក្រុម​ISIL កំពុង​ប្រឈម​និង​ការវាយប្រហារ​យ៉ាងខ្លាំង​ពី​អាមេរិក​នៅ​តាម​ដែន​អាកាស់ ដើម្បី​ការពារ​ពលរដ្ឋ​អាមេរិក​និង​ជនជាតិ​ភាគតិច​នៅ​ទីនោះ​។​

​ការវាយប្រហារ​នាពេល​នេះ​ជា​ការខិតខំ​យ៉ាង​ខ្លាំង​របស់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ការទប់ស្កាត់​ការសម្លាប់​រង្គាល​របស់​ក្រុម អ៊ីស្លាម​នៅ​អ៊ីរ៉ាក់​។ កាលពី​ថ្ងៃ​ទី​៤​ខែកក្កដា មេដឹកនាំ​ក្រុម​ISIL លោក​Abu Bakr Al-Baghdadi បាន​ផ្សព្វផ្សាយ​នៅ​ឃ្លីប​វីដីអូ​មួយ​អំពាវនាវ​ឲ្យ​ក្រុម​យុវជន​ចូលរួ​ឲ្យបាន​ច្រើនជាងនេះ​ដើម្បី​ជា​ការសងសឹក​ទៅ​នឹង​អ្នក​ណា​ដែល​ដណ្តើម​យក​ផលប្រយោនជ៍​របស់ជ​ន​ជាតិ​អ៊ីស្លាម​នៅ​២០​ប្រទេស​ជុំវិញ​ពិភពលោក ក្នុងនោះ​មាន​ចិន​ស្ថិតនៅ​ទីតាំង​ដំបូង​គេ​បង្អស់​ដែល​ក្រុម អ៊ីស្លាម​ត្រូវតែ​វាយប្រហារ​។​បន្ទាប់មក​គឺ​នៅក្នុង​ប្រទេស ឥណ្ឌារ ប៉ាឡេ​ស្ទីន ស៊ូ​ម៉ាលី ឧប្បទ្វី​អារ៉ាប ជាដើម​។​

​មេដឹកនាំ ISIL បញ្ចាក់​ទៀតថា យើង​នឹង​សងសឹក​បើ​ទោះ​ចំណាយ​រយៈពេល​យូ​ក៏ដោយ អ្នកណា​ដែល​ប្រឆាំង​ទៅនឹង​សាសនិក​អ៊ីស្លាម​នឹង​ត្រូវ​ដាក់​ទោះ​ដោយ​គ្មាន​ការ​អាណិត​អា​ស៊ូរ​។ នៅក្នុង​ឃ្លីប​វិដីអូ​នោះ មេដឹកនាំ​អ៊ីស្លាម​ក៏បាន​លើកឡើង​ពី​ប្រទេស​ចិន និង​ដំបន់​ស៊ីន​ជាំ​ង ដោយ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ទៅលើ​ជនជាតិ​អ៊ីស្លាម​នៅក្នុង​ដំបន់​ស្វយ័ត​។ លោក​បាន​អំពាវនាវ​ដល់​ជនជាតិ​អ៊ីស្លាម​ទាំងអស់​នៅក្នុង​ប្រទេស​ចិន​ក្រោកឈរឡើង​តស៊ូ​នឹង​ស្មោះត្រង​ជា​សាសនា​របស់​ខ្លួន​ប្រឆាំង​ទៅលើ​ភាពអយុត្តិធម៌​។ តំបន់​ស៊ីន​ជាំ​ង​ជា​ទីកន្លែង​រស់នៅ​របស់​ជនជាតិ​អ៊ុយ​ហ្គ​រ កាន់​សាសនា​អ៊ីស្លាម​។​

​ក្រុម​នេះ​បាន​ចោទប្រកាន់ដ្ឋា​ភិ​បាលចិន​ថា​រំលោភបំពាន់​សិទ្ធសេរីភាព​ជំនឿ​សាស​នា​និង​វប្បធម៌​របស់​ពួក​គត់​។​ផ្ទុយ​ទៅ​វិញ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំ​ង​បាន​ចោទប្រកាន់​ទម្លក់កំហុស​ទៅឲ្យ​ក្រុម​នេះ​ថា​បាន​បង្កើត​សកម្មភាព​វាយប្រហារ​ភេរវកម្ម​ជាច្រើន​រយៈពេល​កន្លងមក​។ សារព័ត៌មាន​ស៊ីន​ហួរ​បាន​ផ្សព្វផ្សាយ​ថា នៅ​ថ្ងៃ​ទី​១០​ខែស៊ី​ហារ​ជនល្មើស​១៨​នាក់​បាន​ចេញមុខ​សារភាព​នៅ​ពេល​ដែល​ប៉ូលិស​បើក​ការស្រាវជ្រាវ​ពី​សកម្មភាព​វាយប្រហារ​ភេរវកម្ម​កន្លង​មក​សម្លាប់​មនុស្ស​ជាច្រើន​។ កាលពី​ឆ្នាំ​២០០៩ ក៏​មាន​ហេតុ​ការវាយប្រហារ​សម្លាប់​ម​នុស្ស​១៩៧​នាក់​និង​១៧០០​នាក់​រងរបួស​៕​
ISIL

មតិយោបល់