ភ្នំពេញៈ ក្រុមនិស្សិតមួយក្រុម បាននាំគ្នាមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ក្រោយពេលដែលចោរមួយក្រុម បានធ្វើសកម្មភាពលួចគាស់ទ្វារបន្ទប់ជួល ហើយកាច់សោរម៉ូតូពួកគេអស់រហូតដល់ទៅ៤គ្រឿង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧ ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវបេតុង ចំណុចផ្ទះជួលមួយកន្លែង នៅភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ម៉ូតូដែលក្រុមចោរធ្វើសកម្មភាពលួចបានសម្រេចនោះ មានចំនួន៤គ្រឿងក្នុងនោះមានម៉ូតូប្រភេទScoopyចំនួន២គ្រឿង និងម៉ូតូ Honda សេ១២៥ ចំនួន២គ្រឿង។
ក្រោយពេលកើតហេតុជនរងគ្រោះប្រុសស្រីទាំង៤នាក់ បានត្រឹមតែមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋដែលរស់នៅសង្កាត់ស្ទឹងមានជ័យ បានសូមណូមពរដល់អាជ្ញាធរ ជាពិសេសលោកតេង ស៊ីណូ អធិការខណ្ឌមានជ័យមេត្តា ជួយឲ្យកម្លាំងសមត្ថកិច្ចចុះល្បាត តាមមូលដ្ឋានផង ព្រោះពួកគាត់រស់នៅមានការភយ័ខ្លាចអំពីសុវត្ថិភាព ខណៈដែលក្រុមចោរទាំងតែងតែធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ពួកគាត់ជាញឹកញាប់ ហើយសមត្ថកិច្ចពុំសូវចាប់ជនសង្សយ័នោះទេ៕
មតិយោបល់