កណ្តាលៈ បុរសចំណាស់ម្នាក់បានស្លាប់នៅក្រោមកង់រថយន្ត ខណៈដែលដើរឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបើកបុករួចហើយកិន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ ២១ ចំណុចខាងជើងស្ពានព្រែកនូ ( ទី ៥៩ )ចំងាយ ១៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិអន្លង់សាន ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។
នគរបាលចរាចរណ៍ស្រុកកោះធំ បានប្រាប់អោយដឹងថា មានកើតករណីគ្រោះថ្នាក់ចរាចរណ៍លផ្លូវគោក រវាងរថយន្ត និង អ្នកថ្មើជើង ឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់ម្នាក់ ជនរងគ្រោះដើរឆ្លងផ្លូវឈ្មោះ គ្រួច ចឺប ភេទប្រុសអាយុ ៦៣ ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិ-ឃុំកើតហេតុ ដើរឆ្លងផ្លូវ ពីលិច ទៅ កើត ( ស្លាប់នៅនឹងកន្លែងកើតហេតុ ) ។អ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ( គេចខ្លួន)មុនពេលសមត្ថកិច្ចទៅដល់
ទុករថយន្តចោលនៅកន្លែងកើតហេតុ រថយន្តម៉ាក CANTER ពណ៌ស ចង្កូចស្ដាំពាក់ស្លាកលេខ K.D.L.0170 បើកបរមានទិសដៅពីជើងទៅត្បូង( តាខ្មៅ.ជ្រៃធំ )។
ករណីនេះបង្កឡើងដោយជនរងគ្រោះដើរឆ្លងផ្លូវ មិនមើលឆ្វេង ស្ដាំ មិនគោរពសិទ្ធិអាទិភាព។ ករណីនេះ កំលាំងប៉ុស្ដិ៍និងកំលាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការវាស់វែងរួច ហើយ យកមធ្យោបាយដែលពាក់ពន្ធ័ មករក្សាទុកនៅ អធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនិតិវិធី ។ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារ យក ទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់