គ្រូបង្វឹក្រុមជម្រើសជាតិចិនអាយុក្រោម ១៩ឆ្នាំ លោក Jia Xiuquan មានសង្ឃឹមខ្ពស់ក្នុងការឆ្លងផុតវគ្គជម្រុះពូល G នេះ ក្នុងពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៩ ឆ្នាំប្រចាំទ្វីបអាស៊ី (AFC U-19 Championship 2018) វគ្គជម្រុះ ដែលកម្ពុជា ទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ ចាប់ពីស្អែកនេះ ដល់ថ្ងៃទី ២៨។
នៅមុនពេលការប្រកួតមកដល់គ្រូសញ្ជាតិចិនរូបនេះបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា៖« ក្រុមរបស់ខ្ញុំពិតជាមានការរៀបចំបានល្អណាស់ ទាំងវិន័យនឹងចារឹកលទ្ខណៈត្រឹមត្រូវ កីឡាកររបស់ត្រៀមរួចរាល់សម្រាប់ការប្រកួត នឹងមានសង្ឃឹមខ្ពស់សម្រាប់ការឆ្លងផុតវគ្គជម្រុះក្នុងពូលនេះ» សូមអរគុណ។ U-19 ចិន ស្ថិតក្នុងពូល G ជាមួយនឹង U-19 កម្ពុជា, U-19 មីយ៉ាន់ម៉ា និង U-19 ហ្វីលីពីន។
សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ស្អែកនេះ U-19 ចិន ត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះ U-19 កម្ពុជា នាវេលាម៉ោង ៦ៈ៣០ នាទីល្ងាច នាពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕
មតិយោបល់