អង់គ្លេសៈ កីឡាករ Zlatan Ibrahimovic បានព្រលយពាក្យថា លោកនឹងធ្វើសេចក្តីប្រកាស ទាក់ទងនឹងអនាគតរបស់គាត់ នៅថ្ងៃទី៧ ខែមិថុនា ផ្លាស់ទៅកាន់ក្លឹបបិសាចក្រហម Manchester United នៅរដូវកាលនេះ។
យោងតាម metro ចុះផ្សាយនៅរាត្រីថ្ងៃទី៥មិថុនា បានឲ្យដឹងថា កីឡាករសញ្ជាតិស៊ុយអ៊ែត ត្រូវបានរំពឹងយ៉ាងទូលំទូលាយ ដើម្បីក្លាយជាកីឡាករដំបូង ក្នុងតំណែងកាន់កាប់របស់ Jose Mourinho នៅបិសាចក្រហម បន្ទាប់ពីគ្រូបង្វឹករូបនេះ ជំនួសតំណែងលោក Louis van Gaal កាលពីសប្តាហ៍មុន។
អតីតខ្សែប្រយុទ្ធ Juventus និង អ្នកមានបុណ្យ Barcelona បានបង្ហាញគោលដៅថ្ងៃខែ ដែលនឹងត្រូវទៅលេងនៅអង់គ្លេស ដោយការបង្ហើបនេះ បន្ទាប់ពីស៊ុយអ៊ែត យកឈ្នះវែល លទ្ធផល ៣-០ ក្នុងការប្រកួតមិត្តភាព កាលពីសប្តាហ៍មុន។
កីឡាករអាយុ ៣៤ឆ្នាំនិយាយថា «វានឹងមានការប្រកាសមួយដ៏ធំ នៅថ្ងៃទី៧ ហើយជាព័ត៌មានមួយដ៏ធំនៅរដូវក្តៅនេះ»៕
មតិយោបល់