ភ្នំពេញ: នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក (យប់១លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ប្រុស១នាក់) រងរបួសធ្ងន់ ៦នាក់ (ស្រី១នាក់) របួសស្រាល គ្មាន។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ៩គ្រឿង រួមមាន ម៉ូតូចំនួន ៥គ្រឿង, រថយន្តធុនតូច ៣, យានផ្សេងៗ ១គ្រឿង ។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ១លើក ,មិនគោរពសិទ្ធិ ៣លើក (ស្លាប់១នាក់) ,បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់) , ស្រវឹង ១លើក (ស្លាប់ ១នាក់)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ (យប់១នាក់ )។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៣លើក , ផ្លូវខេត្តក្រុង ១លើក , ផ្លូវលំ ២លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក , រថយន្តធុនតូច ១លើក , ថ្មើរជើង ១លើក ។ ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ស្ពឺ ១លើក(ស្លាប់១នាក់)របួស១នាក់,ស្វាយរៀង ១លើក (ស្លាប់១នាក់ ស្រី) និងខេត្តកំពង់ឆ្នាំង ១លើក (ស្លាប់១នាក់ ស្រី )។ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,៧៣៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,២៤៥គ្រឿង និងពិន័យសរុប ១,៤៨៩គ្រឿង៕
មតិយោបល់