ព័ត៌មានជាតិ

លួចម៉ូតូបានហើយជិះ មកជួបសមត្ថកិច្ចហៅឈប់ព្រោះម៉ូតូអត់កញ្ចក់ ដកកាំភ្លើងភ្ជង់ រត់ឡើងម៉ូតូបក្ខពួកគេបាត់

ភ្នំពេញៈ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពួចកាច់សោ ក ម៉ូតូមួយគ្រឿងនៅក្នុងបុរី ផុន ស៊ុយ បានសម្រេចហើយជិះ មកតាមផ្លូវមកជួបនិង សមត្ថកិច្ចនគរបាលចរាចរណ៍ នៅគោលដៅរង្វង់មូលចោមចៅ ដោយសមត្ថកិច្ចបានហៅម៉ូតូអោយឈប់ ព្រោះម៉ូតូមិនមានកញ្ចក់ លុះពេលជនសង្ស័យឈប់ ទុកម៉ូតូចោលបានដើរ រសៀរៗ គេចពីសមត្ថកិច្ច រត់ឡើងជិះម៉ូតូបក្ខពួកម្នាក់ទៀត រួចបានដកកាំភ្លើងចេញមករក
បាញ់មកលើនគរបាលចរាចរណ៍ បើសិនហ៊ានតាមពួកគេ។

ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចគោលដៅចរាចរណ៍រង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ឌៅ ភាគ អាយុ៣០ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើតភូមិពានាកណ្តាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ ចំណែកម៉ូតូម៉ាក ហុងដា សេ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1 CR-9992 ។

តាមប្រភពីកម្លាំងនគរបាលចរាចរណ៍ បានឲដឹងថា មុនពេលកើតហេតុ ដោយឃើញម៉ូតូខាងលើមិនមានដាក់កញ្ចក់ ជិះដោយបុរសម្នាក់មាឌធំ ទើបកម្លាំងបានហៅម៉ូតូឈប់ដើម្បីផាកពិន័យ ភ្លាមនោះជនសង្ស័យបានឈប់ម៉ូតូរួចចុះដើរមកតុសមត្ថកិច្ចដើម្បីធ្វើប័ណ្ណផាកពិន័យ បន្ទាប់មក កម្លាំងម្នាក់បានដើរទៅមើលម៉ូតូឃើញអត់មានសោ​ ហើយម៉ូតូនៅបញ្ឆេះ ស្រាប់តែជនសង្ស័យ រត់ឡើងម៉ូតូបក្ខពួកម្នាក់ដែលមកតាមពីក្រោយ រួចដកកាំភ្លើងពីចង្កិះ អាមេភ្ជង់មកលើកម្លាំងចរាចរណ៍ បើហ៊ានតាមពួកគេ លុះពេលជនសង្ស័យចេញបានបន្តិច ស្រាប់តែជនរងគ្រោះតាមមកដល់ល្មមទើបដឹងថាជាករណី លួចកាច់សោ កម៉ូតូ។

បើតាមសម្តីពីម្ចាស់ម៉ូតូបានឲដឹងថា មុនពេលកើតហេតុគាត់កំពុងធ្វើការ នៅក្នុងបុរី ផុន ស៊ុយ ដោយទុកម៉ូតូនៅមុខផ្ទះល្វែង លុះដល់ម៉ោងកើតហេតុ ក៏ស្រាប់តែមានគេស្រែកថាមានចោរលួចម៉ូតូគាត់ហើយ ទើបគាត់បានជិះម៉ូតូមិត្តភក្តិតាមមករក ដល់រង្វង់មូលចោមចៅ ក៏ប្រទះឃើញសមត្ថកិច្ចចរាចរណ៍ឃាត់ សួរនាំទើបដឹងសាច់រឿងតែម្តង។

ក្រោយកើតហេតុ នគរបាលចរាចរណ៍បានទាក់ទងទៅកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ រួចក៏បានប្រគល់ម៉ូតូអោយទៅខាងប៉ុស្តិ៍ ដើម្បីអោយម្ចាស់ម៉ូតូយកឯកសារ មកទើបប្រគល់អោយបុរសជាម្ចាស់ម៉ូតូយកទៅវិញ៕

https://youtu.be/saTFALtV1P8

មតិយោបល់