ព័ត៌មានជាតិ

រ​ម​​ណី​យ​​ដ្ឋា​ន​​សំ​ខា​ន់​​ៗ​​ក្នុ​ង​​ខេ​ត្ត​​បា​ត់​ដំ​ប​ង​​​ដែល​ផ្អៀង​ផ្អង​រងចាំ​ភ្ញៀវ​ទេសចរណ៍​

រមណីដ្ឋាន​ប្រាសាទ​បាសែត​

​កសាង​នៅក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យិ​វរ្ម័នទី​១(១០០២-១០៥០)​ស្ថិតនៅ លើ​ទីទួល​មួយ​ចំងាយ ១៥.​គម ពី​ទី​រួម​ខេត្ត​ក្នុងភូមិ​បា​សែ​ត ឃុំ​តា​ប៉ុន​។​ប្រាសាទ បា​សែត​ជា​ស្ថាបត្យកម្ម​សតវត្ស​ទី​១១ កសាង​ក្នុង​ឆ្នាំ ១០៣៦ និង ១០៤២ ។​នៅ​ក្បែរ​ប្រាសាទ​មាន​ស្រះ​បុរាណមួ​យ​មាន​បណ្តោយ ២០.​ម ទទឹង ១២.​ម និង​ជំរៅ ១០.​ម មាន​លក្ខណៈ​ពិសេស​គឺ ស្រះ​នេះ​មានទឹក​ខូប​ប្រាំង​វស្សា​។​នៅ​រដូវវស្សា​ទឹក​ឡើង​ជា​ធម្មតា​។​
Baset1
​រមណីដ្ឋាន​ប្រាសាទវ​ត្តឯក​

​ជា​ស្ថាបត្យកម្ម រចនាបថ​ពាក់កណ្តាល​សតវត្ស​ទី​១១ កសាង​ឡើង​នៅ​ឆ្នាំ​១០២៧ រាជ្ជ​កាល ព្រះបាទ​សូរ្យិ​វរ្ម័នទី​១ (១០០២-១០៥០) មាន​ទីតាំង​នៅ ភូមិ​ពាម​ឯក ចំងាយ ៧​គ​.​ម បែក​ចេញពី​ផ្លូវ​ខេត្ត​លេខ ១៥៦ ត្រង់​ភូមិ​ថ្កូវ ឃុំ​ក្កុល​ដូន​ទាវ និង​ចំងាយ ៧​គ​.​ម ពី​ទីប្រជុំជន​ខេត្ត សរុប​១៤​គ​.​ម​។​
Vathek 2
​រមណីដ្ឋាន​ប្រាសាទ​បាណន់​

​ជា​ស្ថាបត្យកម្ម រចនាបថ​ពាក់កណ្តាល​សតវត្ស​ទី​១១ និង​ចុង​សតវត្ស​ទី​១២​។​ព្រះរាជា​ដែល​បាន​កសាង​មុនគេ​គឺ ឧទយា​ទិត្យ​វរ្ម័នទី​២ (១០៥០-១០៦៦)​ក្រោយមក​ត្រូវបាន​បញ្ចប់​ដោយ ព្រះបាទ​ជ័យវរ្ម័ន​ទិ​៧ ។
Banon 3
​រមណីដ្ឋាន​ប្រាសាទ​ស្នឹង​

​ធ្វើ​អំពី​ឥដ្ឋ នៅលើ​ដី​ទួល​មាន​បណ្តោយ ៣០​ម ទទឹង ២០​ម ប្រាសាទ​នេះ​មាន​លក្ខណៈ​ជា​ចេតីយ៍​មាន​ចំននួ ៣ ដាចពីគ្នា ៕ តាម​រចនាបថ​ក្បែរ​ក្លោងទ្វារ ប្រាសាទ​នេះ មាន​លក្ខណៈ​ប្រហាកប្រហែលគ្នា នឹង​បណ្ដោយ​ប្រាសាទ​កសាង​នៅ​ស​ត្ស​ត៍​ទី ១២​។​នៅ​ពីក្រោយ​ប្រាសាទ​មាន វិហារ​មួយ​ទៀត​កសាង​ថ្មី ។​ប្រាសាទ​ទាំងពី​នេះ​ស្ថិត​នៅ​បរិវេណ​វត្ត​ស្នឹង ឃុំ​ស្នឹង ស្រុក​ណន់ ចំងាយ ២២​គ​.​ម ពី​ទីប្រជុំជន​ខេត្ត ។​
Sneng 4
​រមណីដ្ឋាន​ភ្នំ​សំពៅ​

​ជា​រមណីដ្ឋាន​ធម្មជាតិ ស្ថិតនៅ​តាម​ផ្លូវជាតិ​លេខ ៥៤(​អតីត​ផ្លូវ​ជាតិ​លេខ ១០) ក្នុង​ឃុំ​សំពៅ មាន​កំពស់​ជាង ១០០​ម ចំងាយ​១២​គ​.​ម ពី​ទីក្រុង​បាត់​​ដំបង​។​នៅលើ​កំពូលភ្នំ​មាន​ព្រះវិហារ និង​ល្អាង​សំខាន់ៗ ៣ គឺ​ល្អាង​ផ្កាស្លា ល្អាង​ល្ខោន ល្អាង​អសុភ​។​នៅក្បែរៗ​ភ្នំ​សំពៅ មាន​ចង្កោម​ភ្នំ​សំខាន់ៗ មួយចំនួន ដែល​ទាក់ទង​ទៅ​និង​រឿងនិទាន​ខ្មែរ គឺ រឿង​រាជ កុលាង​រំសាយសក់ មាន​ភ្នំ​ក្តោង ភ្នំ​ក្រពើ ភ្នំ​ទ្រុងមាន់ ភ្នំ​ទ្រុង​ទា ភ្នំ​នាង​រំសាយ​សក់​ដែល​សុទ្ធតែ​ជា​រមណីដ្ឋាន​ធម្មជាតិ ។​
Phnom Sompov
​រមណីដ្ឋាន​អាង​កំពីងពួយ​

​ស្ថិតនៅ​ចន្លោះ​ភ្នំ​ពីរ គឺ​ភ្នំ​គល់ រឹ​ហៅ​ថាភ្នំ​តា​ង៉ែ​ន និង​ភ្នំ​កំពីងពួយ​ក្នុង ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ចំងាយ ៥៤​គ​.​ម ប្រជុំជន​ខេត្ត និង ១៩ គ​.​ម និង​ទទឹង​អាង ១៩០០​ម អាច​ផ្ទុក​ទឹក​បាន​ចំនួន ១១០.០០០.០០០​ម នៅ​រដូវវស្សា​ជា​ប្រភពទឹក​សំរាប់ធ្វើ​កសិកម្ម ។​ផ្នែក​តាម​ទិដ្ឋភាព និង​ទីតាំង​ដែល​ចង់​គួរ​គន់​នេះ អាង​កំពីងពួយ​ជា រមណីដ្ឋាន​រៀបចំ​មួយ​សំខាន់​នៅ​តំបន់​នេះ ។​
Komping Pouy
​រមណីដ្ឋាន​សេក​សក​

​ជា​រមណីដ្ឋាន​ធម្មជាតិ ដែល​គេ​និយម​ទៅ​កំសាន្ត​តាំងពី​សម័យ​មុន​សង្គ្រាម​ក្នុងស្រុក​មក​ម្លេះ​។ សេក​សក ជា​ចំរៀល​ចំណោត​ស្ទឹង ដែល​ទឹក​ហូរ​លើ​ផ្ទៃ​ថ្ម​រាបស្មើរ និង​មាន​ចំណោត​ឡើង​ចុះ​ដោយ​អន្លើ មាន​បណ្តោយ​ប្រមាណ ៥០០​ម អម​ដោយ​រុក្ខជាតិ​តូច​ធំ​និង​មាន​ពណ៍​បៃ​តង​ស្រងាត់ ហើយ​ព្រៃ​ឬ​ស្សី ដែល​ជា​ម្លប់​ដ៏​ត្រជាក់​តាម​បណ្តោយ​មាត់​ស្ទឹង​សេក​សក​។ គេ​ទៅ​លេង​សេក​សក​អាច​ចូល​លេង ពពុះ​ពេ​ជ​ចិន្តា​ដងទង់ និង​ទស្សនា​រមណីដ្ឋាន​បុរេប្រវត្តិ​ល្អាង​ស្ពាន ដែល​នៅក្នុង​ចង្កោម​សេក​សក​តែមួយ និង​មាន​ចំងាយ​ពី ៥​គ​.​ម ទៅ ៦​គ​.​ម ពី​គ្នា​តែ​ប៉ុណ្ណោះ ។ សេក​សក​ក៏​ស្ថិតនៅក្នុង​ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល និង​មាន​ចំងាយ ៥០​គ​.​ម ក្រុង​បាត់ដំបង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ អតីត​ផ្លូវ​ជា​តិលខ​១០​៕
Sek Sork

មតិយោបល់