ព័ត៌មានជាតិ

សាលារាជធានីចុះរៀបចំហេដ្ឋារចនាសម្ព័ន្ឋប្រឡាយទឹកស្អុយ

ភ្នំពេញៈ គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ ការដ្ឋានសម្រេចបុកបន្ទះបេតុងបានប្រវែង ២៨៦ម លើប្រវែងជំហានទី១ ៤៣២ម ត្រូវជា ៦៦ភាគរយ។

ក្នុងផែនការរៀបចំហេដ្ឋារចនាសម្ព័ន្ឋប្រឡាយឲ្យមានលក្ខណៈយុទ្ឋសាស្ត្រយូរអង្វែង សាលារាជធានីភ្នំពេញ បាននិងកំពុងបុកបន្ទះបេតុងធ្វើជញ្ជាំងប្រឡាយបាក់ទូក និងផ្លូវបេតុងអមសងខាងប្រឡាយ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ប្រឡាយទឹកស្អុយនេះ ទទួលទឹកមួយផ្នែករបស់ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក និងខណ្ឌដូនពេញ។ ចំពោះមុខ សាលារាជធានីភ្នំពេញ កំពុងចាក់បេតុងធ្នឹម បង្កាន់ដៃ និងស្ថាបនាផ្លូវបេតុងសងខាងប្រឡាយ៕

photo_2016-06-06_10-01-30photo_2016-06-06_10-01-41photo_2016-06-06_10-01-43photo_2016-06-06_10-01-51photo_2016-06-06_10-01-53photo_2016-06-06_10-01-55

មតិយោបល់