ព័ត៌មានជាតិ

អុញនោះ!! កឺៗចាក់គ្នាដូចថតកុនហូលីវ៉ូត នៅក្រុងព្រះសីហនុ

ព្រះសីហនុ: (ដំណឹងបឋម) កាលពីវេលាម៉ោងជាង០៨យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ បន្ទាប់ពីធ្វើសកម្មភាពចាក់ទៅលើជនជាតិចិនដូចគ្នា ២នាក់។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះជាករណីជម្លោះហិង្សា ដោយជនជាតិចិន ចាក់ទៅលើជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ស្ថិតនៅកាស៊ីណូមួយកន្លែងទល់មុខផ្លូវចូលវត្តក្រោម សង្កាត់៣ ក្រុងព្រះសីហនុ ភ្លាមៗនោះ សម្ថកិច្ចចាប់បានជនសង្ស័យម្នាក់ និងជនរងគ្រោះ ២នាក់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែរបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ៕

មតិយោបល់