ព័ត៌មានកីឡា

Real Madrid ចង់បាន Lewandowski តែ Bayern Munich ថាមិនលក់ទេ

អាល្លឺម៉ង់: ក្លឹប Bayern Munich នឹងមិនស្តាប់ ឬទទួលសំណើណាមួយ ដែលក្លឹបដទៃ ចង់បានខ្សែប្រយុទ្ធ Robert Lewandowski នៅរដូវកាលនេះ។

បើយោងតាម skysports ចុះផ្សាយនៅល្ងាចថ្ងៃទី៥ ខែមិថុនា កីឡាករសញ្ជាតិប៉ូឡូញ មានទំនាក់ទំនងយ៉ាងខ្លាំង ផ្លាស់ទៅកាន់ក្លឹប Real Madrid ឬក៏ក្របខណ្ឌ Premier League បន្ទាប់ពីរកគ្រាប់បាល់បាន៣០គ្រាប់ ជូនម្ចាស់ពានរង្វាន់ Bayern Munich នៅរដូវកាល២០១៥-២០១៦។

Robert Lewandowski គឺជាតារាបាល់ទាត់មួយដួង ដែលមានក្លឹបជាច្រើន កំពុងសម្លឹងនៅក្នុងព្រឹត្តិការណ៍ យូរ៉ូ ២០១៦ ប៉ុន្តែ Michael Reschke អ្នកយុទ្ធសាស្ត្រទីលានជាន់ខ្ពស់របស់ Bayern បាននិយាយថា ពួកគេមិនខ្ជះខ្ជាយពេលវេលាណាមួយសម្រាប់កីឡាករ អាយុ២៧ឆ្នាំរូបនេះឡើយ។ Michael Reschke បានបន្តថា គាត់(Robert Lewandowski) នៅតែបន្តលេងជាមួយនឹង Bayern Munich ដោយគ្មានការសង្ស័យឡើយ៕

01_24211944_aef614_2655617a

Bayern Munich's Robert Lewandowski reacts after scoring a goal during their German first division Bundesliga soccer match against Wolfsburg in Munich, September 22, 2015. REUTERS/Michael Dalder TPX IMAGES OF THE DAY DFL RULES TO LIMIT THE ONLINE USAGE DURING MATCH TIME TO 15 PICTURES PER GAME. IMAGE SEQUENCES TO SIMULATE VIDEO IS NOT ALLOWED AT ANY TIME. FOR FURTHER QUERIES PLEASE CONTACT DFL DIRECTLY AT + 49 69 650050.

011716-SOCCER-lewandowski-gestures-ahn-PI.vresize.1200.675.high.75

2003482

GettyImages-507775132.0

maxresdefault

photo_2016-06-06_10-12-13

មតិយោបល់