ភ្នំពេញៈ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនបុរសម្នាក់ ទាញកាំភ្លើងខ្លីបាញ់ប្រហារមេឃចំនួន៤គ្រាប់ ដើម្បីបន្សាបកំហឹងឈ្លោះគ្នាជាមួយប្រពន្ធខ្លាំងពេក ទៅតុលាការចាត់ការតាមផ្លូវច្បាប់។
កម្លាំងកងរាជអាវុធហត្ថបានប្រាប់ឲ្យដឹងថា ជនបង្កឈ្មោះ លេង ធារ៉ា មុខរបរ មិនពិប្រាកដ។
គួររំលឹកថា កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ចំណុចផ្លូវលេខ៧៥ កែង៨៤ ទល់មុខសណ្ឋាគារហូលីដេស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានការបាញ់បោះយ៉ាងអាណាធិបតេយ្យទាំងកណ្តាលយប់នេះគឺដោយសារជនបង្កមានទំនាស់ជាមួយប្រពន្ធ ដែលធ្វើការងារក្នុងសណ្ឋាគារហូលីដេ ក្រោយពេលកើតហេតុជនបង្កត្រូវបាន កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានភ្លាមៗនៅកន្លែងកើតហេតុ ។
ប្រភពដដែលបានប្រាប់ថា ជនបង្កខាងលើជិះរថយន្តមួយគ្រឿងម៉ាកLexus ដោយបើកតាមបណ្តោយផ្លូវលេខ៧៥ ស្រាប់តែមកជិតដល់ក្លឹប បានដកកាំភ្លើងបាញ់ ៤គ្រាប់តែម្តង បន្ទាប់ពីបាញ់ហើយជនបង្កបានបើករថយន្ត មកឈប់នៅមុខក្លឹបហើយក៏ត្រូវអាវុធហត្ថឃាត់ខ្លួនតែម្ដង ៕
https://youtu.be/YDwX29G7guU
មតិយោបល់