សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានប្រកាសកាលពីថ្ងៃអង្គារ៍ថាការប្រកួតជម្រុះព្រឹត្តិការណ៍ Asian Cup ឆ្នាំ 2019 រវាង កូរ៉េខាងជើង នឹង ម៉ាឡេស៊ី នឹងប្រព្រឹត្តទៅនៅថៃ្ងទី ១០ និងទី ១៣ ខែវិច្ឆិកា។
អគ្គលេខាធិការ AFC លោក Dato Windsor John បាននិយាយថា៖ “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្ររបស់សមាគមន៍កីឡាបាល់ទាត់ថៃ (FAT) ក្នុងការយល់ព្រមធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតទាំងពីរនេះ” ។ សមាគមន៍កីឡាបាល់ទាត់របស់ថៃបានធានាថា AFC អាចរក្សាបាននូវសុវត្ថិភាពនៃការប្រកួត AFC Asian Cup ។
ការប្រកួតលើកទី១ នៅថ្ងៃទី ១០ ខែវិច្ឆិកា នឹងត្រូវបានគេកំណត់ថាជាការប្រកួតក្នុងដីរបស់ កូរ៉េខាងជើង ខណៈដែលជំនួបលើកទី២ ពោលគឺបីថ្ងៃក្រោយមក គេចាត់ទុកថាជាការប្រកួតក្នុងដី ម៉ាឡេស៊ី (ប្រកួតក្នុងប្រទេសថៃទាំងអស់)៕
មតិយោបល់