ភ្នំពេញៈ បុរសម្នាក់ត្រូវនគបាល ប៉ុស្តិ៍ចោមចៅហៅមកសួរនាំ ក្រោយពីធ្វើសកម្មភាព យកម៉ូតូរបស់ជនរងគ្រោះទៅបញ្ចាំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទី ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ សន សុវណ្ណ អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះមានឈ្មោះ សៀង សម្បត្តិ អាយុ២៤ឆ្នាំ មុខរបរអ្នកលក់សាច់ជ្រូក ស្នាក់នៅជាមួយពូ ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកម៉ូតូដែលជនសង្ស័យយកទៅបញ្ចាំនោះ ម៉ាកឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1K-7163។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅម៉ោង២រសៀល ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះបានបានមកផ្ទះសំណាក់យីហោ ភារុណ ខណៈនោះក៏បានជួបនឹងជនសង្ស័យដែលខ្លួនបានស្គាល់ និងរាប់អានគ្នាបានពីថ្ងៃប៉ុណ្ណោះ ពេលនោះជនសង្ស័យក៏សួរទៅជនរងគ្រោះថាត្រូវការស្រីអត់? ពេលនោះជនរងគ្រោះឆ្លើយថាត្រូវការ ហើយជនសង្ស័យក៏ចេញទៅហៅនារីម្នាក់មិនដឹងនាងធ្វើអី នៅឯណាទេ យកមកឲ្យជនរងគ្រោះ ហើយជនរងគ្រោះក៏ដេកលក់បាត់ទៅដោយទុកសោម៉ូតូសៀតជាប់ចង្កេះ លុះពេលភ្ញាក់ឡើងមិនឃើញសោម៉ូតូក៏សួទៅនារីដែលនៅជាមួយខ្លួនថា បាត់សោម៉ូតូទៅណា? នាងឆ្លើយថាត្រូវជនសង្ស័យយកជិះម៉ូតូទៅទិញបាយហូបតែមិនមែនទិញបាយទេ គឺយកទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវ ចំនួន២០០ដុល្លារ ហើយខ្លួនចាំបាត់ៗហើយដោយមានការសង្ស័យទៅលើជនខាងលើ ខ្លួនក៏បានខលទៅបងប្រុសរបស់ខ្លួនឲ្យបានដឹង ហើយនៅវេលាល្ងាចថ្ងៃដដែល បងប្រុសរបស់ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅលុះដល់ម៉ោង៩និង១០នាទី ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបប៉ូលិសនេះទើបសមត្ថកិច្ច ហៅភាគីទាំងសងខាង មកសួរនាំ ពេលនោះភាគីជនរងគ្រោះ សុំមិនប្តឹងអីទេ សុំត្រឹមតែឲ្យជនសង្ស័យនោះលួសម៉ូតូពីហាងបញ្ចាំមកឲ្យខ្លួនវិញប៉ុណ្ណោះ។ហើយជនសង្ស័យក៏យល់ព្រមតាមសំណើខាងលើ។
ក្រោយពីកើតហេតុជនរងគ្រោះនិងជនសង្ស័យបាននាំគ្នាទៅលោះម៉ូតូនៅឯផ្សារឃ្លាំងរំសេវបាត់ទៅតែម្តង៕
https://youtu.be/xClRDOgY4ZI
មតិយោបល់