តាកែវៈ កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦នេះក្រុមការងារសារព័ត៌មានប្រចាំខណ្ឌសែនសុខបាននាំអំណោយទៅចែកជូនពលរដ្ឋទីទ័លក្រ និងពិការភាព៤គ្រួសារ ដល់លំនៅដ្ឋានរបស់ពួកគាត់ ដែលស្ថិតនៅភូមិ តាខុន ឃុំព្រៃល្វាស្រុកព្រៃកប្បាស ខេត្តតាកែវ។
-គ្រួសារទី១ ឈ្មោះ ហម ភុន អាយុ៣៧ឆ្នាំស្ត្រីមេម៉ាយកូន២ប្រកបមុខរបរដើរស៊ីឈ្នួលគេក្នុងភូមិ ជីវភាពទីទាល់ក្រ។
-គ្រួសារទី២ ឈ្មោះ គុយ វួច អាយុ៦៨ឆ្នាំស្នាក់នៅជាមួយម្តាយឈ្មោះ ខា ថោនអាយុ៨៧ឆ្នាំ។
-គ្រួសារទី៣ ឈ្មោះ ទុន ទេព ភេទប្រុស អាយុ ១១១ឆ្នាំ ជរានៅជាមួយក្នួយស្រីអាយុ៨៨ឆ្នាំ។
-គ្រួសារទី៤ឈ្មោះដាំ ឡេង ភេទប្រុសអាយុ៣៧ឆ្នាំ ពិការភាព។
អំណោយដែលផ្តល់ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ និងពិការភាពទាំង៤គ្រួសារខាងលើ មួយគ្រួសារទទួលបាន អង្ករ២៥កីឡូក្រាម ទឹកបរិសុទ្ធ EURO TECH ចំនួន២កេស មី២កេស ទឹកផ្លែឈើ១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករស១កីឡូក្រាមអំបិលអ៊ីយ៉ូត៤កីឡូក្រាម ប្រេងឆា១ដប ប៊ីចេងកន្លះគីឡូ រួមមានថវិកាចំនួន៨ម៉ឺនរៀល។
ខាងក្រោមជាបញ្ជីរាយនាមសប្បុរសជន ៖
- ព្រះតេជគុណ ទុយ ភារុម្យ ចៅអធិការវត្តសែនសុខ មី២កេស ទឹកផ្លែឈើ ២កេស ថវិកា២០ $។
- លោកស្រី វណ្ណ លុយ អគ្គនាយិកាទឹកបរិសុទ្ធ EURO TECH ទឹកបរិសុទ្ធ ១១ កេស។
- លោក សឿន សុផាត នគរបាលផ្នែកអន្តរាគមន៍ខណ្ឌសែនសុខ (៣៣ប៉េ) មី១កេស ទឹកផ្លែឈើ ១កេស ថវិកា១០$ ។
- លោក ញាណ នន នាយប៉ុស្តិ៍ឃ្មួញ មី១កេស។
- លោកស្រី លាង ហ៊ីម ព្រមទាំងបុត្រាបុត្រី ២០ ម៉ឺនរៀល។
- បង ខា សុគន្ធ មន្រ្តីសាលាខណ្ឌសែនសុខ អង្ករ ១០០ គីឡូ ទឹកត្រី៤យួរ ទឹកស៊ីអ៊ីវ៤យួរ ត្រីខ៤យួរ ស្ករ៤គីឡូ អំបិល១៦គីឡូ ប៊ីចេង២គីឡូ ថវិការ ១៦ម៉ឺនរៀល។
- លោក សុវណ្ឌ សុខា និងភរិយា ប្រធានព័ត៌មានកម្ពុជា ប៉ុស្តិលេខ ៣ ទឺកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ២យួរ។
- ពូលី ត្រពាំងឈូក ១០$។
ក្រុមការងារសារព័ត៌មានប្រចាំខណ្ឌសែនសុខបានឲ្យដឹងថា ពួកគេបានដឹងព័ត៌មានពីការខ្វះខាត និងរូបភាពជាក់ស្តែងតាមបណ្តាញទំនាក់ទំនងសង្គមដោយមានចិត្តអាណិតអាសូរក៏បាននាំគ្នាប្រមែប្រមូលជាថវិកាតិចក្តីច្រើនក្ដីទៅតាមលទ្ធភាពយកមកប្រគល់ជូនពួកគាត់ដល់លំនៅដ្ឋាន។ តាមរយៈនេះផងដែរក៏សូមឲ្យសប្បុរសជនជិតឆ្ងាយក្នុងក្រៅប្រទេសមេត្តាជួយវិភាគនិទានជួយដល់ពួកគាត់ក្នុងប្រយោជន៍ចូលរួមសង្គ្រោះសង្គមទាំងអស់គ្នា៕
មតិយោបល់