ព័ត៌មានជាតិ

បងស្ម័គ្រអូនស្មោះ ក្នុងថ្ងៃអុំទូក បងប្រុសអូនមកទាន់ ប្តឹងបងដាក់គុក បានសម្រេច

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចសមត្ថកិច្ចនគបាលខណ្ឌមានជ័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ លោក សាន សុផាត ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន យុវជនម្នាក់ ដែលបានរួមភេទជាមួយសង្សារ ដែលមិនទាន់គ្រប់អាយុ ក្នុងថ្ងៃបុណ្យអុំទូក ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ម២ ដើម្បីរង់ចាំបន្តនីតិវិធីនាពេលក្រោយ។

ប្រភពដដែលបានបញ្ជាក់ថា លោក កុល បុន ជាតំណាងអយ្យការ បានចោទប្រកាន់លើឈ្មោះ សន ឧត្ដម ភេទប្រុស អាយុ ១៧ឆ្នាំស្នាក់នៅផ្ទះជួលលូ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ពីបទ អំពើរួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ឆ្នាំ ប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ផ្ទះសំណាក់ យីហោ ៣៤១ យោងតាមមាត្រា ៤២ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

គួររំលឹកថា សមត្ថកិច្ចខណ្ឌមានជ័យបានឃាត់ខ្លួនជនត្រូវចោទខាងលើ កាលពីថ្ងៃទី៤ ខែវិច្ឆិកា តាមបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ ដោយចោទប្រកាន់ថា ជនត្រូវចោទបាន ចាប់រំលោភជនរងគ្រោះនៅក្នុងបន្ទប់ផ្ទះសំណាក់ យីហោ៣៤១។

នៅចំពោះមុខសមត្ថកិច្ច ជនត្រូវចោទបានសារភាពថា កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា រូបគេបានចូលលេងក្នុងក្លឹបកម្សាន្តមួយ ហើយក៏បានជួបគ្នាជាមួយជនរងគ្រោះឈ្មោះ ត.ន.ដ.វ.ន និងមិត្តភក្តិស្រីនាងម្នាក់ទៀត។ នៅយប់នោះពួកនាងទាំង២នាក់ បានសុំអង្គុយលេងសាឡុងជាមួយគ្នា និងផឹកស៊ី រហូតដល់យប់ជ្រៅ។ ដោយស្រវឹង និងងងុយដេក ពួកគេបាននាំគ្នាទៅ ដេកនៅផ្ទះសំណាក់ យីហោ ៣៤១ ដោយជួលបន្ទប់២ផ្សេងគ្នា គឺបន្ទប់លេខ១០៤ និង១០៥ ដោយខ្លួនដេកក្នុងបន្ទប់១០៤ ចំណែកនាងៗទាំង២នាក់ដេកក្នុងបន្ទប់១០៥។

លុះដល់រសៀលថ្ងៃទី៤ ខែវិច្ឆិកា នាងៗទាំង២នាក់ បានឲ្យខ្លួនចុះមកទិញបាយហូបពេលត្រឡប់មកវិញត្រូវបងប្រុស នាងៗ ក៏បានឃាត់រូបគេប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័តែម្តង ដោយចោទថា ខ្លួនបានចាប់រំលោភប្អូនស្រីរបស់គេ៕

https://youtu.be/qMVGl3fT2YM

មតិយោបល់