រតនគិរីៈ យុវសិស្សម្នាក់បានចងក.សម្លាប់ខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងកាលពីវេលាម៉ោង៧និង១៧នាទីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ស្ថិតក្នុងលំនៅដ្ឋានមួយ ក្នុងភូមិលោម ឃុំម៉ាលិច ស្រុកអណ្តូងមាស។
លោក សុវណ្ណធិន អធិការនគរបាលស្រុកអណ្តូងមាសបានប្រាប់ឲ្យដឹងថា យុវសិស្សដែលធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងឈ្មោះ យឿន ផានិត អាយុ១០ឆ្នាំជនជាតិខ្មែរ រស់នៅជាមួយជីតាក្នុងភូមិកើតហេតុខាងលើ។
បើតាមអ្នកជិតខាងប្រាប់ឲ្យដឹងថា ប្រហែលយុវសិស្សនេះមានសតិអារម្មណ៍កណ្តោចកណ្តែងរស់នៅម្នាក់ឯងតែលតោលតូចចិត្តទើបសម្រេចចិត្តបែបនេះ។
លោកអធិការបានបន្តថា ក្រោយកើតហេតុកម្លាំងជំនាញចុះត្រួតពិនិត្យសពឃើញថា សពមិនពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ ហើយសពយុវសិស្សខាងលើបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់