ព័ត៌មានជាតិ

ភ្លៀងធ្លាក់លាយខ្យល់យ៉ាងខ្លាំង បានបណ្តាលឲ្យផ្ទះពលរដ្ឋរងការខូចខាត នៅខេត្តកំពង់ធំ

កំពង់ធំ: នៅថៃ្ងទី១៦ ខែមិថុនា ឆ្នាំ២០២០ រសៀលម្សិលមិញ វេលាម៉ោងប្រហែល ៤និង៣០នាទី មានភ្លៀងធ្លាក់លាយខ្យល់យ៉ាងខ្លាំង បានបណ្តាលឲ្យ ផ្ទះមួយខ្នងទំហំ ៤x៥ម ដែលដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី ដួលរលំដល់ដី និងរបើកក្បឿងដំបូលផ្ទះក្បឿង ០១ខ្នងទៀត ស្ថិតនៅក្នុងភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ៕

មតិយោបល់