ព័ត៌មានជាតិ

(ថ្មី) ម្លាំងសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហារផ្ទៃ ឃាត់ខ្លួនមេក្លោង ៣នាក់ ពាក់ព័ន្ធគ្រឿងញៀន

(ភ្នំពេញ)៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅព្រឹកថ្ងៃសៅនេះ បន្ទាប់ពីមត្ថកិច្ច បានបើកប្រតិបត្តិការ នៅបរិវេណសិប្បកម្មឈើប្រណិត ផ្ទះលេខ៥០៦ ផ្លូវលេខ១៩៨០ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ធសែនសុខ រាជធានីភ្នំពេញ។

ភ្នាក់ងារ Post news នៅកន្លែងកើតហេតុ បានរាយការណ៍ថា លោក អុំ សុភ័ក្រ ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគរបាលនៃន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហារផ្ទៃ ដែលមានលោក សាន សុធី ជាអនុប្រធានមន្ទីប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ ឆែកឆរទីតាំងគ្រឿងញៀន ១កន្លែង ដែលស្ថិតនៅទីតាំងខាងលើ បន្ទាប់ពីសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ បានពីរនាក់ កាលពីយប់មិញ ម៉ោង៨ ថ្ងៃទី០៨ មេខ ត្រង់ចំណុចផ្លូវជាតិលេខ៨A ទុលមុខហាងលក់នំប៉័ងយីហោភ្នំពេញ រួមទាំងវត្ថុតាង មានគ្រឿងញៀនទម្ងន់ជាងមួយគីឡូក្រាម ស្មើនឹង ២សុង មាន ២០កញ្ចប់ ចំនួន ២០០០គ្រាប់ បញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហារផ្ទៃ។

បន្ទាប់ពីសាកសួរចម្លើយ កម្លាំងសមត្ថកិច្ច នៅព្រឹកនេះ បានឈានដល់បង្ក្រាបទីតាំង សិប្បកម្មខាងលើ ដែលជាកន្លែងលាក់ខ្លួនរបស់មេក្លោង និងឃាត់ខ្លួន បានមេក្លោងម្នាក់ទៀត សរុប ៣នាក់ ដោយជនសង្ស័យទី១ឈ្មោះគៀត ទី២ ឈ្មោះ ពៅ និងទី៣ឈ្មោះ ហៀង ជា ចុងក្រោយចាប់បាននៅទឹកដីខណ្ឌសែនសុខ បច្ចុប្បន្ន មេក្លោងជួញដូរគ្រឿងញៀនទាំង ៣នាក់នេះ ត្រូវបាននាំខ្លួន ទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហារផ្ទៃ ដើម្បីសាកសួរតាមនិតិវិធី៕

photo_2016-04-09_10-42-11 photo_2016-04-09_10-42-13 photo_2016-04-09_10-42-16 photo_2016-04-09_10-42-19

 

មតិយោបល់