ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហារផ្ទៃ ឃាត់ខ្លួនមេក្លោង ៣នាក់ ពាក់ព័ន្ធគ្រឿងញៀន

(ភ្នំពេញ)៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅព្រឹកថ្ងៃសៅនេះ បន្ទាប់ពីមត្ថកិច្ច បានបើកប្រតិបត្តិការ នៅបរិវេណសិប្បកម្មឈើប្រណិត ផ្ទះលេខ៥០៦ ផ្លូវលេខ១៩៨០ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ភ្នាក់ងារ Post news នៅកន្លែងកើតហេតុ បានរាយការណ៍ថា លោក អុំ សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគរបាលនៃន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហារផ្ទៃ ដែលមានលោក សាន សុធី ជាអនុប្រធានមន្ទីប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ ឆែកឆរទីតាំងគ្រឿងញៀន ១កន្លែង ដែលស្ថិតនៅទីតាំងខាងលើ ហើយពេលនេះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ខណ:នេះ សមត្ថកិច្ច កំពុងចុះបន្តប្រតិបត្តិការ៕

បន្តិចទៀតនេះ post news នឹងបន្ទាន់ព័ត៌មានពិស្តារបន្ដែមទៀត ៖

photo_2016-04-09_10-42-11 photo_2016-04-09_10-42-13 photo_2016-04-09_10-42-16 photo_2016-04-09_10-42-19

មតិយោបល់