ព័ត៌មានជាតិ

គ្រូពេទ្យម្នាក់ ខ្យល់គប្រកាច់ដេកស្លាប់យ៉ាងអាណោចអាធ័ម!

កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីប្រទះឃើញសាកសពបុរសម្នាក់ ខ្យល់គដេកសា្លប់យ៉ាងអាណោចអាធ័ម។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ គឹម សាវុធ ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរ ពេទ្យ និងប្រពន្ធឈ្មោះ ជួប សុជាតា ភេទស្រី អាយុ៣៨ឆ្នាំ ហើយទាំង២នាក់ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពដដែល បានបន្តថា អស់រយៈពេលជាង១០ឆ្នាំមកនេះ ជនរងគ្រោះ បានមកស្រឡាញ់ជាមួយឈ្មោះ ពេញ ស្រស់ ដែលស្នាក់នៅភូមិឃុំកើតហេតុខាងលើ ហើយសព្វថ្ងៃពួកគេ បានមានកូនចំនួន៣នាក់ លុះដល់ថ្ងៃខែកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីមន្ទីរពេទ្យ មកដល់ផ្ទះខ្លួនបានដោះសម្លៀកបំពាក់ ហើយដេកប្រលែងកូន រហូតដល់ម៉ោង ១១និង៣០នាទីយប់ ស្រាប់តែជនរងគ្រោះបានប្រកាច់ក្តាប់ដៃក្តាប់ជើង និងខាំមាត់ ឃើញដូចនោះប្រពន្ធ របស់គាត់ បានស្ទុះក្រោកអុជធូបបន់ស្រន់ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ គ្រូពេទ្យ មេឃុំ មេភូមិ បានចុះមកដល់កន្លែងកើតហេតុ រួចក៏ពិនិត្យសាកសព ដោយហ្មត់ចត់ តែពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារខ្យល់គប្រាកដមែន៕

មតិយោបល់