ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ ២នាក់ទៅតុលាការពាក់ព័ន្ធរឿងជួញដូរគ្រឿងញៀន

ភ្នំពេញ: សមត្ថកិច្ចការិយាល័យ “ក៥” នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជូនខ្លួនជនសង្ស័យ ចំនួន ២នាក់ ទៅកាន់សាលាដំបូងក្រុងភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនកាលពីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅលើសួនច្បារក្បែរបេនឡានក្រុង ស្ថិតខាងមុខឃ្លាំងឥន្ធនសូគីមិច ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចក៏បាន ផ្ទុះអាវុធ ចំនួន ៤គ្រាប់ផងដែររ។

ទោះជាយ៉ាងណា សមត្ថកិច្ចនៅមិនទាន់មានការបញ្ជាក់ពីសាវតាជាតិរបស់ជនសង្ស័យនៅឡើយទេ៕

មតិយោបល់