ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​ចេញ​ពី​ធ្វើ​ការ​ ជិះ​ម៉ូតូជាមួយអ្នក​ស្គាល់គ្នា​ត្រឡប់​ទៅ​ផ្ទះ ត្រូវ​ម្ចាស់ម៉ូតូធ្វើសកម្មភាព​ឆក់កាបូប​ស្ពាយ ​ជិះ​គេច​ខ្លួន​បាត់​ស្រមោល

ភ្នំពេញ:​ ​នា​វេលា​ម៉ោង​១០និង៤០នាទី​យប់​ថ្ងៃ​ទី០​៤ ខែធ្នូ​ ឆ្នាំ​២០២២ ស្ត្រី​ម្នាក់​ចេញ​ពី​ធ្វើ​ការ​ ជិះ​ម៉ូតូជាមួយអ្នក​ស្គាល់គ្នា​ត្រឡប់​ទៅ​ផ្ទះ ដល់​ពាក់​កណ្ដាល​ផ្លូវ ​ម្ចាស់​ម៉ូតូធ្វើសកម្មភាព​ឆក់កាបូប​ស្ពាយ ​ជិះ​គេច​ខ្លួន​បាត់​ស្រមោល ទីតាំងស្ថិតត្រង់​ចំណុចក្រោម​ស្ពាន​អាកាស​៧មករា​ ​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ​។

ហេតុការណ៍៖ ​នៅ​មុនពេលកើតហេតុ​ នារីរងគ្រោះ​បាន​ចេញ​ពី​ធ្វើ​ការ​ក្នុង​ហាង​ផឹក​ស៊ី​មួយកន្លែង ​នៅម្តុំ​សួន​សុបិន​ចម្ការ​ព្រីង​ ​ហើយជនរងគ្រោះ​មាន​សភាព​ស្រវឹង​ស្រឿង​ ​នាងមាន​បំណងត្រឡប់​ទៅ​ផ្ទះ​នៅ​សំរោង​អណ្ដែត ​ពេល​នោះ​ក៏មាន​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​ធ្វើការ​ជាមួយ​គ្នា ​និង​ប្អូន​ប្រុស​របស់​ស្ត្រី​នោះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ​MSX ហើយ​ស្ត្រី​នោះ​ក៏​បាន​ហៅ​ជន​រងគ្រោះ ​ឲ្យជិះ​ម៉ូតូ​ជា​មួយ​​ជូន​ត្រឡប់​ទៅ​ផ្ទះ​ ​​ពេល​ជិះមក​តាម​ផ្លូវ​ស្ត្រី​ម្នាក់​នោះ ​បាន​សុំ​ខ្ចី​លុយ​ជនរងគ្រោះ​ប្រាំម៉ឺន៛​ ។ ប៉ុន្តែជនរងគ្រោះ​​ប្រាប់​ថា​គ្មាន​លុយ​ឲ្យ​ខ្ចី​នោះទេ​ បន្ទាប់មក​ស្ត្រី​និង​បុរស​ដែល​ជា​ប្អូន​នោះ ​ដឹក​ជនរងគ្រោះ​ឆ្ងាយ​ទៅៗ​ រួច​ជនរងគ្រោះ​ក៏​បាន​គិត​ក្នុង​ចិត្ត​ថា​ ពួក​គេ​ប្រហែល​ជា​ចង់​ធ្វើ​ស៊ី​គាត់​ហើយ លុះដល់ចំណុច​កើតហេតុ​ ជនរងគ្រោះ​ក៏​ធ្វើជា​ចង់​ចូល​បន្ទប់​ទឹក ​ដើម្បី​​បានចុះ​ពី​លើ​ម៉ូតូ​ ។ ​ពេល​ជន​រងគ្រោះ​ចេញ​ពី​បន្ទប់​វិញ​ ស្ត្រី​ម្នាក់​នោះ​រួម​ជាមួយ​ប្អូន​ប្រុស​របស់​គេ ក៏​ព្យាយាម​ខ្ចី​លុយ​ពី​ជនរងគ្រោះទៀត ​តែ​ជនរងគ្រោះមិន​ឲ្យ​ ហើយ​​ប្រុស​ស្ត្រី​នោះ​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់កាបូប​ស្ពាយ​ពី​ជនរងគ្រោះ​បាន​សម្រេច ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​​ ​នៅ​ក្នុង​កាបូបនោះមានប្រាក់​២០០ដុល្លារ​ ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ ចិញ្ចៀន​មួយ​ ខ្សែ​កមួយ​ខ្សែ​ ខ្សែ​ដៃ​មួយ​ខ្សែ​ សរុប​ជា​ទឹក​ប្រាក់​ជា​ង១០០០ដុល្លារ ​។

នៅក្រោយ​ពេល​កើតហេតុ ​ជនរងគ្រោះ​បាន​ទៅ​​ដាក់ពាក្យ​បណ្តឹង​នៅ​នៅប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹក ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយអន្តរាគម​ន៍​ធ្វើ​ការ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់ ​៕

មតិយោបល់