ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

(មានវីដេអូ) ប៉ែន ចំរ៉ុង បានរថយន្ត ខណៈភិន សុដាលីស បានសិទ្ធិគ្រប់គ្រងកូន

ភ្នំពេញៈ យោងតាមបញ្ជាក់ចុងក្រោយពីមន្ត្រីតុលាការដែលសុំលាក់ឈ្មោះ និងពីឪពុករបស់ភាគីខាងស្រីផ្ទាល់ បានឲ្យដឹងថា គឺលោកប៉ែន ចំរ៉ុង ទទួលបានរថយន្តឡិចស៊ីសដែលជាទ្រព្យសម្បត្តិរួម ក្នុងពេលដែលអ្នកនាង ភិន សុដាលីស ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការផ្គត់ផ្គត់កូនតែម្នាក់ឯង។ យ៉ាងណាក៏ដោយ លោកប៉ែន ចំរ៉ុង ក៏មានកាតព្វកិច្ចជួយផ្នែកចិញ្ចឹមកូនស្រីដែលនៅក្នុងផ្ទៃក្រោយពេលមើលឃើញពន្លឺថ្ងៃ។

ប្រភពចេញពីមន្ត្រីតុលាការបានអះអាងថា ក្នុងសាលក្រមដែលបានសម្រេចឲ្យលោក ប៉ែន ចំរ៉ុង និងភិន សុដាលីន លែងលះគ្នាជាផ្លូវការ គឺអ្នកទាំងពីរជាប់ពាក់ព័ន្ធគ្នារឿងកូន និងរឿងរថយន្តដែលបានទិញបង់រំលោះរួមគ្នាប៉ុណ្ណោះ។ មន្ត្រីម្នាក់បានបញ្ជាក់ដោយមិនបញ្ចេញឈ្មោះ បានប្រាប់ថា ក្រោយការសួរនាំគឺអតីតប្ដីប្រពន្ធទាំងពីរបានទិញរថយន្តម៉ាកឡិចស៊ីសដែលលោកប៉ែន ចំរ៉ុងប្រើប្រាស់រាល់ថ្ងៃ ក្នុងនាមបង់រំលោះក្នុងពេលអ្នកទាំងពីរបានរួមគ្នា។ ប្រភពតុលាការបានអះអាងថា រថយន្តនោះតុលាការមានបំណងឲ្យភាគីទាំងពីរជជែកគ្នាដើម្បីបែងចែក ប៉ុន្តែភាគីខាងនាងភិន ណសុដាលីស បានសម្រេចប្រគល់រថយន្តនោះទៅឲ្យលោកប៉ែន ចំរ៉ុង ដោយលោកត្រូវបង់រំលោះបន្តជាមួយក្រុមហ៊ុន ដែលលុយដែលបានតំកល់ និងបានបង់កន្លងមកដែលថវិការកបានរួមគ្នាគឺភិន សុដាលីស សុខចិត្តបោះបង់។ លោកថានាងសម្រេចចិត្តយកកូន និងមិនបង្ខំឲ្យ ប៉ែន ចំរ៉ុង ផ្ដល់ការចិញ្ចឹមកូននោះទេ ដោយនាងសម្រេចថាលោកប៉ែន ចំរ៉ុង ចង់ជួយក៏បាន មិនចង់ជួយក៏បាន ដោយនាងប្រកាន់ជំហរថាមិនចង់បាន។

ភិន សុដាលីស និងប៉ែន ចំរ៉ុង សុទ្ធតែមិនធ្វើការឆ្លើយបំភ្លឺដូចគ្នា ប៉ុន្តែយោងតាមគណនេយ្យហ្វេសប៊ុករបស់ភិន សុដាលីស គឺនាងនឹងធ្វើការទម្លាយឲ្យអស់ពាក់ព័ន្ធសាលក្រមតុលាការ និងហេតុផលដែលនាំឲ្យលែងលះជាច្រើនជាសារ ជាសាធារណៈ ក្នុងពេលខាងមុខ។ នាងថាខ្លួននឹងធ្វើការបើកទម្លាយនូវអ្វីដែលជាចម្ងល់របស់មហាជនឲ្យអស់សព្វគ្រប់បន្ទាប់ពីខ្លួនបានក្លាយជាមេម៉ាយស្របច្បាប់។ យ៉ាងណាក៏ដោយ លោកអ៉ិន ឪពុករបស់នាងបានអះអាងថា ហេតុផលដែលកូនស្រីសម្រេចមិនទាមទារចំណែករថយន្តឡិចស៊ីស គឺមិនមែនមិនចង់បាននោះទេ គឺដោយសារតែការទិញរថយន្តនោះ ថវិកាបង់មុនរបស់ដាលីសក៏ច្រើនផងដែរ ប៉ុន្តែមកពីនាងមិនចង់ពាក់ព័ន្ធទើបនាងសម្រេចមិនយក។ លោកថាក្រោយការលែងលះ ក៏ល្អនោះដែរដែលភិន សុដាលីស សម្រេចយកកូន ហើយប្រគល់ទ្រព្យរបស់បន្តិចបន្តួចដែលសាងរួមគ្នាឲ្យទៅលោកប៉ែន ចំរ៉ុង ដើម្បីបញ្ចប់ទំនាក់ទំនង។

នៅក្នុងពេលនេះមហាជនកំពុងរង់ចាំមើលថាភិន សុដាលីស នឹងគ្រោងនិយាយអ្វីនៅលើហ្វេសប៊ុក បន្ទាប់ពីសាលក្រមលែងលះត្រូវបានបញ្ចប់៕

https://youtu.be/uLhl38psGjs

មតិយោបល់