ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាស្វាគម៍យ៉ាងចាស់ដៃ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូបានសម្រេចតែត្រូវបានគេឃើញទាន់ស្ថិតនៅក្នុងបរិវេណផ្ទះជួល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង ២០រសៀលថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០១៧ ដែលស្ថិតនៅក្នុវបរិវេណផ្ទះជួល ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ណាវ វុត្ថា អាយុ ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ម្តុំឯករាជ មានស្រុកកំណើត នៅស្រុកបាភ្នំ ខេត្តព្រៃវែង។
តាមការបញ្ជាក់របស់ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានទុកម៉ូតូរបស់ខ្លួនម៉ាកClick ពណ៌ឈាមជ្រូក ឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BI-8827 នៅខាងមុខបន្ទប់ជួលដោយមិនបានចាក់សោកនោះទេ គឺគ្រាន់តែបិទសន្ទះសោតែប៉ុណ្ណោះ រួចហើយខ្លួនបានចូលបន្ទប់ដូចសព្វដង តែមិទាន់បានប៉ុន្មានផង ក៏ស្រាប់តែប្រជាពលរដ្ឋដែលនៅជុំវិញទីនោះបានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចបានសម្រេច ហើយបណ្តើរម៉ូតូចេញក៏នាំគ្នាផ្អើលឆោឡោ ស្រែកចោរៗ ក៏មានកាភ្ញាក់ផ្អើលដល់ម្ចាស់ម៉ូតូក៏បាននាំគ្នាមកស្វាគម៍យ៉ាងដំណំផងដែរ ក្រោយពីការស្វាគម៍រួចទើបដឹងថាជនសង្ស័យហើយនិងជនរងគ្រោះស្ថិតនៅស្រុកជាមួយគ្នាសោះដែលជនរងគ្រោះធ្លាប់នៅស្រុកហាវថាពូៗរហូត។
ក្រោយពីបានទទួលស្វាគម៍របស់ប្រជាពលរដ្ឋរួចទើបនាំគ្នាទាក់ទងទៅខាងសមត្ថកិច្ចប៉ុស្តិ៍ កាកាប មកយកទៅសាកសួរនៅប៉ុស្តិ៍ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
https://youtu.be/WtZ0W7kgaeM
មតិយោបល់