កណ្តាលៈ កុមារាម្នាក់បានលង់ទឹកស្រះខាងក្រោយរោងចក្រ King Way ស្លាប់ ខណៈដែលកុមារានោះបានដើរទៅលេងផ្ទះលោកយាយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចស្រះទឹកក្រោយរោងចក្រking way ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា: ជនរងគ្រោះឈ្មោះ ផល សុភ័ស្ត ភេទប្រុស អាយុ៦ឆ្នាំ(ស្លាប់) ឪពុកឈ្មោះ ពៅ ម៉ាប់ អាយុ ៣៥ឆ្នាំ និងម្ដាយឈ្មោះ ស៊ុន ចាន់ អាយុ ៣២ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិព្រែកត្រែងឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលបញ្ជក់ថា: កាលពីថ្ងៃទី៣០ខែតលាឆ្នាំ២០១៧វេលាម៉ោង១៤និង០០នាទី អ្នកទាំងពីរបានទៅលេងផ្ទះយាយរបស់ឈ្មោះផល សុភ័ស្តនៅចំណុចផ្លូវបេតុងស្ថិតក្នុងភូមិព្រែកត្រែងឃុំសិត្បូស្រុកស្អាងខេត្តកណ្តាល ។ លុះវេលាម៉ោង១៦និង៣០នាទី ទើបមានអ្នកប្រទះឃើញហើយទៅប្រាប់ក្រុមគ្រួសារជនរងគ្រោះ ពេលក្រុមគ្រួសារទៅដល់ឈ្មោះផល សុភ័ស្តបានស្លាប់នៅកន្លែងកើតហេតុ។ ចំណែកឈ្មោះម៉ាប់ ចយ ត្រូវបានក្រុមគ្រួសារយកទៅសង្រ្គោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ។
បន្ទាប់ទទួលពត៌មានកម្លាំងជំនាញ ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ បានធ្វើការពិនិត្យសពពុំមានស្លាក ស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ។ ពិនិត្យរួចសពបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់