ព័ត៌មានជាតិ

ជើងនិង​សាច់មាន់ខូចគុណភាព​ ចំនួន​២៩០​គីឡូក្រាម​ ត្រូវដុត​កម្ទេច​ចោល​

ឧ​ត្ត​រ​មានជ័យៈ ​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ អូរ​ស្មាច់ ​បាន​សហការ​ជាមួយ​សមត្ថកិច្ចដែលពាក់ព័ន្ធ​ ចុះ​ត្រួតពិនិត្យ​និង​ដកហូត ទំនិញ​ហាមឃាត់ ​និង​ខូច​គុណ​ភាព ​ដូចជា​ជើងមាន់​និង​សាច់មាន់​ ចំនួន​២៩០​គីឡូក្រាម​ ដើម្បី​ធ្វើការ​ដុត​​កម្ទេច​ចោល​។

​​ប្រតិបត្តិការនេះ ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​ នាទី ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៦ មាន​ការ​ចូលរួម​ពី​មន្ដ្រី​កាំកុងត្រូល​ ច្រក​អន្តរជាតិ​អូរ​ស្មាច់ ​មន្ត្រី​គយ​ច្រក​អូរ​ស្មាច់​ មន្ត្រី​ទីស្នាក់ការ​ច្រក​អូរ​ស្មាច់ និង​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍ ​ច្រក​អូរ​ស្មាច់​។​

លោក ពេជ្រ ភារ​ម្យ មន្ត្រី​កាំកុងត្រូល​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ​បាន​ឲ្យ​ដឹង​ថា​សមត្ថកិច្ច​ចំរុះ​ ចាប់​បង្ក្រាប ជើងមាន់​និង​សាច់​មាន់​ជាប់​ឆ្អឹង ខូចគុណភាព​ ដែលមាន​អាជីវករ​មួយចំនួន​ បាន​លួចលាក់​នាំចូល​តាម​រទេះ​និង​តាម​រថយន្ត ​ដែល​យក​ចូល​មកពី​ប្រទេស​ថៃ ​ជាពិសេស​ពងមាន់​ ពង​ទា​តែម្តង​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ ដែល​បរិភោគ​​នោះ​។​ បន្ទាប់មកលោក​ បាន​ពន្យល់​ណែនាំ​និង​ឲ្យអាជីវករធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​នាំចូល​ជើងមាន់​និង​សាច់​មាន់​ជាប់​ឆ្អឹង ខូចគុណភាព​នេះ ​តទៅទៀត​ផងដែរ​៕

ចាប់ទំនិញខូចគុណភាពចាប់ទំនិញខូចគុណភាពចាប់ទំនិញខូចគុណភាព

មតិយោបល់